សន្តិសុខសង្គម
អាណាព្យាបាលសិស្សដែលត្រូវសិស្សមួយក្រុមវាយធ្វើបាបនៅសាលាបាក់ទូក រៀបរាប់ពីសាច់រឿង និងគ្រោងដាក់ពាក្យបណ្ដឹង
យុវតីជាសិស្សវិទ្យាល័យថ្នាក់ទី៧ នៃវិទ្យាល័យបាក់ទូក ម្នាក់ត្រូវបានក្រុមយុវតីមួយក្រុមមានគ្នា៧ទៅ៨នាក់នាំគ្នាព្រួត វាយ និងគំរាមរហូតខ្លាចលែងហ៊ានទៅរៀនអស់ជាងមួយខែ និងលាក់រឿងនេះជិតមិនអោយអ្នកផ្ទះដឹងឡេីយ។ រហូតដល់គ្រូបន្ទុកថ្នាក់ទំនាក់ទំនងមកសួរអាណាព្យាបាលបាត់ប្អូនស្រីមិនដែរឃេីញទៅរៀនទេីបពួកគាត់ជាអាណាព្យាបាលកេីតការសង្ស័យ ក៏តាមដាន និងយកទូរស័ព្ទប្អូនស្រីមកឆែកមេីលក៏ឃេីញវីដេអូរប្អូនស្រីត្រូវមិត្តរួមថ្នាក់ និងអ្នករៀនជាប់បន្ទប់នាំគ្នាគំរាម និងវាយធ្វើបាបរាល់ថ្ងៃ ហេីយថតវីដេអូបង្អួតគេទៀតធ្វើអោយគាត់ជាអាណាព្យាបាលអាណិតកូនស្រក់ ទឹកភ្នែកដោយមិនដឹងខ្លួន។

ប្រភពពីសាច់ញាតិយុវតីរងគ្រោះសុំមិនប្រាប់អត្តសញ្ញាណ យុវតីរងគ្រោះបានប្រាប់ក្រុមការងារតាមរយៈទូរស័ព្ទអោយដឹងថា យុវតីរងគ្រោះមានអាយុ១៣ឆ្នាំ រៀនថ្នាក់ទី៧ (សុំមិនប្រាប់លេខបន្ទប់) នៃវិទ្យាល័យបាក់ទូកស្នាក់នៅម្តុំផ្សារអូរឫស្សី។ យោងតាមចម្លើយកុមារីរងគ្រោះបានប្រាប់អាណាព្យាបាលអោយដឹងថា រូបគេមានមិត្តភ័ក្ដិ៣នាក់ ក្នុងនោះមាន មិត្តភ័ក្ដិម្នាក់មានជម្លោះពាក្យសម្ដីជាមួយក្រុមក្មេងទំនើងទាំងនោះ រឿងនិយាយដេីមគ្នា។ ប៉ុន្តែក្រុមក្មេងទាំងនោះមិនដែរ ហ៊ានរករឿង និងឈ្លោះជាមួយមិត្តភ័ក្ដិគេម្នាក់នោះទេ ព្រោះនាងកាចបែរជាមករករឿងរូបនាង និងមិត្តភ័ក្ដិម្នាក់ទៀតជំនួសទៅវិញ។
ចម្លើយកុមារីបានប្រាប់ទៅអាណាព្យាបាលបន្តថា ក្រុមក្មេងទាំងនោះបានព្រួតវាយ និងទះកំផ្លៀងរូបគេ និងមិត្តភ័ក្ដិម្នាក់ ទៀតច្រើនលេីកច្រើនសារមកហេីយ និងធ្លាប់យកជេីងជាន់ក្បាលពួកគេទៀតផងថែមទាំងថតសកម្មភាពទាំងនោះទុកបង្អួតមិត្តភក្ដិផ្សេងទៀតផង ហើយវីដេអូនេះដែរ រូបគេបានពីមិត្តភក្តិផ្ញើមកអោយរូបនាង។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេបាន គំរាមពួកនាងមិនអោយប្រាប់អ្នកគ្រូលោកគ្រូ និងអាណាព្យាបាលឡេីយបេីហ៊ានប្រាប់រូបគេនឹងតាមរករឿងពួកនាងរហូត។

ដោយសារតែខ្លាចពាក្យគំរាម ទេីបនាងលាក់រឿងនេះទុករហូតពេលទៅសាលា រូបនាង និងមិត្តភក្ដិមិនហ៊ានចូលរៀន ព្រោះខ្លាចពួកគេធ្វើបាប។ ហើយរឿងនេះកេីតឡេីងជាងមួយខែទៅហើយ និងទេីបតែបែកធ្លាយកាលពីយប់ថ្ងៃទី១៣ ពេលដែលអាណាព្យាបាលយុវតីរងគ្រោះយកទូរស័ព្ទនាងមកឆែកឃេីញ និងសួរនាំទេីបនាងហ៊ាននិយាយការពិត។
ចំពោះរឿងនេះ អាណាព្យាបាលយុវតីរងគ្រោះបានបញ្ជាក់ថា ពួកគាត់នឹងប្រមូលភស្តុតាងទាំងអស់ទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលវាលវង់ ដេីម្បីអោយសមត្ថកិច្ចជំនាញមានវិធានការចំពោះក្រុមក្មេងទាំងនោះ៕
អត្ថបទ៖ មករា
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


