សន្តិសុខសង្គម
បុរសម្នាក់វាយបំបែកដបស្រាយកមកអារ ក សម្លាប់ខ្លួនដោយមិនដឹងមូលហេតុ
បុរសម្នាក់មិនដឹងមានវិបត្តិអ្វីននោះទេ បានវាយបំបែកដបស្រាហេីយយកមកអារ ក សម្លាប់ខ្លួនស្លាប់ភ្លាមៗបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅម្ដុំក្បែរក្ដាន់២ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ខុង រ៉ាឌី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅ ជួលផ្ទះនៅផ្សារតូច ខណ្ឌឬស្សកែវ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីលោក គុយ ផល្លា នាយប៉ុស្តិ៍មិត្តភាពបានប្រាប់ឲ្យដឹងថា បុរសដែលបានយកដបស្រាអារ កខ្លួនឯងខាងលើនោះដំបូងគេឃើញគាត់ជិះម៉ូតូម៉ាកគុកមួយគ្រឿង មកអង្គុយផឹកកាហ្វេនៅម្ដុំក្តាន់ពីរ។ មួយសន្ទុះក្រោយមកមិនដឹងមានវិបត្តិអ្វីក៏បានយកដបស្រាវាយបំបែករួចក៏យកមកអារ ក ខ្លួនឯង ហេីយបានរត់ពេញថ្នល់បន្តិចក៏ដួលស្លាប់ភ្លាមៗនៅកន្លែងការហេតុតែម្តង។

ក្រោយកេីតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកេីតហេតុពិនិត្យជាក់ស្តែងរួចទាក់ទៅក្រុមគ្រួសារមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សុខា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


