Connect with us

សន្តិសុខសង្គម

​ផ្ទុះរំសេវច្នៃចាប់ត្រី ​បណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់

បានផុស

នៅ

មនុស្ស២នាក់ក្នុងចំណោម៧នាក់បានរងរបួសធ្ងន់ស្រាល ខណៈផ្ទុះរំសេវផាវដាក់ក្នុងដបប្រេងកូឡា​ធ្វើជាឧបករណ៍ យកមកកែច្នៃបោកត្រី។

​ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២ និង៣០នាទីរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចអូរជញ្ជាន់ ស្ថិតក្នុងភូមិតឺន ឃុំតឺន ស្រុកកូនមុំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


សមត្ថកិច្ចបានឲ្យដឹងថា បុរសជនរងគ្រោះទី ១-ឈ្មោះ ប៉ាលិត យ៉ន អាយុ៤២ឆ្នាំ ជនជាតិគ្រឹង រងរបួសធ្ងន់ត្រង់ប្រអប់ ដៃឆ្វេង។ ២-ឈ្មោះ ចាងឡុង រាំង ភេទប្រុសអាយុ៤៩ឆ្នាំ ជនជាតិគ្រឹង រងរបួសស្រាលត្រូវខ្នង។ ទាំង២នាក់រស់នៅភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។

​សមត្ថកិច្ចបានបញ្ជាក់ថា តាមការរៀបរាប់របស់ជនរងគ្រោះ ដែលបានទៅជាមួយគ្នាថា មុនពេល​កើតហេតុថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៩ជាង ពួកគាត់បានបបួលគ្នាទៅរកត្រី​នៅអូរជញ្ជាន់ ពេលទៅដល់អូរនោះប្រហែលជាវេលាម៉ោង១២ ក៏ចាប់ផ្ដើមចុះទឹកដើម្បីទៅរកត្រី។

ចំណែកឈ្មោះ ឡុង រ៉ាង ក៏បានបង្កាត់ភ្លើងចាំនៅលើគោក ពេលជនរងគ្រោះឈ្មោះ ផលិត យ៉ន បានឡើងពីទឹកមកវិញ ពេលនោះរំសេវកែច្នៃដែលនៅក្នុងហោប៉ៅបានសើម រួចជនរងគ្រោះក៏យករំសេវកែច្នៃដែលដាក់ដបប្រេងក្រឡានោះ ទៅ​រោល​ភ្លើងដែល​បង្កាត់នោះ​ឲ្យរំសេវនោះស្ងួត ស្រាប់តែ បណ្ដាលឲ្យផ្ទុះឡើងតែម្ដងទៅ។
   
បច្ចុប្បន្នជនរងគ្រោះដែលត្រូវរងរបួសធ្ងន់ដាច់ប្រអប់ដៃខាងឆ្វេងត្រូវបានដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី៕

អត្ថបទ៖វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម