សន្តិសុខសង្គម
តុលាការខេត្តកណ្ដាលសម្រេចឃុំខ្លួនជនដៃដល់ក្នុងសុំរឿងកាប់សម្លាប់ម្ចាស់បំណុលដាក់ពន្ធនាគារ
លោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទឈ្មោះ ឡុង ឈាវ ហៅ ជាងឡាយ ពាក់ព័ន្ធករណីឃាតកម្មលើស្ត្រីម្ចាស់បំណុលដែលប្រព្រឹត្តនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។ ជនត្រូវចោទត្រូវបានសម្រេចឲ្យឃុំខ្លួនដាក់ពន្ធនាគារតាមបទល្មើសដែលមានចែង និងផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។

សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ជនដៃដល់បានធ្វើសកម្មភាពទាញកាំបិតផ្គាក់កាប់លើជនរងគ្រោះជាម្ចាស់បំណុល ខណៈដែលស្ត្រីរងគ្រោះទៅទារលុយចំនួន៣៦ម៉ឺនរៀល និងថតឡាយវីដេអូនៅចំណុចផ្ទះជនដៃដល់ក្នុងភូមិពោធិលើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល បណ្ដាលឲ្យស្ត្រីរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ក្រោយពីកាប់សម្លាប់ជនរងគ្រោះ ជនដៃដល់បានជិះម៉ូតូមួយគ្រឿងម៉ាកគុបរត់គេចខ្លួនបាត់។
នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៣និង០៣នាទី ជនដៃដល់ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកវាលវែង ស្នងការដ្ឋានខេត្តពោធិ៍សាត់ ឃាត់ខ្លួនបាននៅចំណុចខាងជើងរង្វង់មូលប្រម៉ោយ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងបញ្ជូនឲ្យកម្លាំងស្នងការនគរបាលខេត្តកណ្ដាលដែលម្ចាស់ករណីអនុវត្តបន្តតាមនីតិវិធីច្បាប់៕



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


