សន្តិសុខសង្គម
អ្នកជំនួញដីធ្លីម្នាក់ បើករថយន្តបុកបុរសវ័យចំណាស់ជិះម៉ូត អូសជាច្រើនម៉ែត្រស្លាប់ សុំសងជំងឺចិត្តត្រឹម២លានរៀល
សៀមរាប ៖ ប្រភពពីពលរដ្ឋបានឱ្យដឹងថា មានករណីរថយន្តមួយគ្រឿងពណ៌ខ្មៅបើកបរដោយតៃកុងឡានជាអ្នកជំនួញដីធ្លីដ៏មានឥទ្ធិពលម្នាក់នៅខេត្តសៀមរាប បានបុកម៉ូតូអូសជាច្រើនម៉ែត្របណ្ដាលឱ្យបុរសវ័យចំណាស់ម្នាក់ រងរបួសធ្ងន់(បាក់ចង្កេះ)ហើយបានស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ។

ឯជនបង្កបានព្យាយាមបញ្ចប់រឿងដោយសំណងជំងឺចិត្តត្រឹម២លានរៀល តែគ្រួសាររងគ្រោះមិនព្រមដោយសុំត្រឹមតែ៨លានរៀលដើម្បីចេញថ្លៃព្យាបាលនិងទុកធ្វើបុណ្យសពឪពុកតែប៉ុណ្ណោះ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោង៧និង៣០នាទីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ចំណុចផ្លូវលេខ១៥ក្នុងបុរីសៀងណាំ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប មានហេតុឃើញរថយន្តបង្កបានបោះពួយលឿនជ្រុលទៅបុកម៉ូតូដែលកំពុងឆ្លងផ្លូវបណ្ដាលឱ្យរងរបួសធ្ងន់(បាក់ចង្កេះ)ដោយគ្មានអ្នកបញ្ជូនទៅមន្ទីរពេទ្យអស់រយៈពេលជាងមួយម៉ោង ហើយបានស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ បានប្រហែលជាង២ម៉ោង។
សាក្សីបានឱ្យដឹងថា ដោយសារឃើញគ្រួសារគាត់ក្រីក្រ ទើបគ្រួសារអ្នកជំនួញដីធ្លីរូបនោះធ្វើទង្វើមិនសមរម្យ ក្អេងក្អាង ពោលគឺបុកហើយនៅឈរមើលជនរងគ្រោះដែលកំពុងដួលស្តូកស្តឹងទៀតផង។
កូនប្រុសរបស់ជនរងគ្រោះបានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែឧសភាថា ឪពុករបស់ខ្លួនមានឈ្មោះគល់ ហ៊ៅ អាយុ៦៤ឆ្នាំ មុខរបរឃ្វាលគោឱ្យមេការក្នុងបុរីសៀងណាំ និងគោរបស់គាត់ខ្លះ ហើយបច្ចុប្បន្នក្រុមគ្រួសារបានរៀបចំធ្វើពិធីបុណ្យសពឱ្យឪពុករបស់ខ្លួននៅភូមិព្រៃក្រូច សង្កាត់ក្របីរៀល ក្រុងសៀមរាប ទៅតាមគន្លងប្រពៃណី។
បន្ទាប់ពីកើតហេតុមួយសន្ទុះធំ ក៏បញ្ជូនឪពុករបស់ខ្លួនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ តែបន្ទាប់ពីព្យាបាលអស់ជាង២ម៉ោងឪពុករបស់ខ្លួនក៏ស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យតែម្ដង។ កូនជនរងគ្រោះបន្តទៀតថា នៅថ្ងៃបន្ទាប់ គឺថ្ងៃទី២៩នេះឃើញមានភាគីជនបង្កមកសម្រួលដល់កន្លែងបុណ្យសពដែរ ដោយគ្រួសារជនបង្កហ៊ានជួយបង់សំណងជំងឺចិត្តត្រឹមតែ២លានរៀលប៉ុណ្ណោះ ទើបការសម្របសម្រួលគ្នានេះមិនអាចបញ្ចប់ទៅបានដោយសារតែគ្រួសារជនរងគ្រោះថា លុយប៉ុណ្ណឹងគ្រាន់ចូលពេទ្យអស់បាត់ទៅហើយ ចុះទម្រាំថ្លៃធ្វើបុណ្យទៀតនោះវាមិនគ្រប់ទេ ហើយពួកគាត់ស្នើសុំ៨លានរៀលដើម្បីទុកធ្វើបុណ្យសព។

ពាក់ព័ន្ធនឹងករណីនេះដែរ សមត្ថកិច្ចនគរបាលចរាចរណ៍បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ កម្លាំងនគរបាលជំនាញបានចុះទៅដល់កន្លែងកើតហេតុ។
ពេលនោះក្រុមគ្រួសារជនបង្កនិងគ្រួសារជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា កំពុងដោះស្រាយគ្នាជិតត្រូវហើយ ដោយសុំឲ្យសមត្ថកិច្ចកុំធ្វើរបាយការណ៍អី ព្រោះនឹងសម្រួលគ្នានាពេលឆាប់ៗនេះហើយ ឃើញដូចនោះទើបសមត្ថកិច្ចត្រឡប់ទៅគោលដៅវិញ។
ចុងក្រោយគ្រួសាររងគ្រោះបានសំណូមពរទៅសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសស្ថាប័នតុលាការខេត្តសៀមរាប មេត្តាជួយរកភាពយុត្តិធម៌ និងផ្តល់សំណងសមរម្យដល់គ្រួសារពួកគាត់ផង ហើយសុំកុំអាងខ្សែពេក។
ពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មន្ត្រីផ្នែកច្បាប់បានឱ្យដឹងថា ករណីបុកបណ្តាលឱ្យរបួសធ្ងន់បាក់ដៃ,បាក់ជើង និងអាចឈានដល់ស្លាប់ ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ ត្រូវធ្វើអ្វី ពួកគាត់គួរតែដឹងហើយ មិនបាច់ចាំគាត់ធ្វើអត្ថាធិប្បាយនោះទេ។ ហើយសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍បែបនេះ ក៏មិនគួរទុកបណ្តែតបណ្តោយឱ្យជនបង្ករួចពីសំណាញ់ច្បាប់នោះដែរ៕
ដោយ ៖ ជុន កុសល


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?