សន្តិសុខសង្គម
នគរបាលស្រុកត្រាំកក់បន្តឃាត់ខ្លួនក្រុមក្មេងទំនើងប្រដេញវាយគ្នានៅផ្សារអង្គតាសោមបាន៣នាក់បន្ថែម
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ខេត្តតាកែវ បានស្រាវជ្រាវ និងឃាត់ខ្លួនក្រុមក្មេងទំនើងបាន៣នាក់បន្ថែមទៀត ពាក់ព័ន្ធករណីជិះម៉ូតូប្រដេញវាយគ្នានៅជិតផ្សារអង្គតាសោមកាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅ។

ការឃាត់ខ្លួនក្រុមក្មេងទំនើងដែលបង្កការអុកឡុកធ្វើឲ្យមានការភ័យក្លាចដល់ពលរដ្ឋនេះ បានធ្វើឡើងជាបន្តបន្ទាប់កាលពីថ្ងៃទី៤ និងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ដោយឃាត់បានជនសង្ស័យឈ្មោះ អឿន ប៊ីប៊ី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រៃឈើទាលក្រោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ ឈ្មោះ គុណ សាហ៊ុយ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិពោធិព្រះសង្ឃ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ និងឈ្មោះ ណន ឌីណា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិតាភេម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

គួររំលឹកដែរថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ និងកម្លាំងអាវុធខេត្តតាកែវ ក៏បានឃាត់ខ្លួនក្រុមបក្ខពួកក្មេងទំនើងទាំងនេះបានចំនួន២នាក់រួចហើយដែរដើម្បីអនុវត្តច្បាប់។
ក្រុមជនសង្ស័យបានជិះម៉ូតូប្រដេញវាយគ្នាប្រដាប់ដោយកាំបិត ពូថៅ យ៉ាងអនាធិបតេយ្យ នៅចំណុចខាងមុខផ្សារអង្គតាសោម លើបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


