សន្តិសុខសង្គម
សមត្ថកិច្ចខេត្តកោះកុង បង្រ្កាបក្មេងទំនើង៤នាក់ រកឃើញវត្ថុតាងមួយចំនួន
អាជ្ញាធរខេត្តកោះកុង សហការជាមួយអាជ្ញាធរសមត្ថកិច្ចក្រុងខេមរភូមិន្ទ ល្បាត និងបង្រ្កាតបានក្រុមក្មេងទំនើងចំនួន៤នាក់ ក្រោយពិនិត្យរកឃើញរក្សាទុកអាវុធមុតស្រួច និងសារធាតុញៀនមួយចំនួន។

លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង បានឱ្យដឹងថា អាជ្ញាធរខេត្ត និងសមត្ថកិច្ចអាជ្ញាធរក្រុង កាលយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ចុះល្បាតត្រួតពិនិត្យការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ដោយតបតាមការណែនាំរបស់លោកស្រី មិថុនា ភូថង អភិបាលខេត្ត។
នៅថ្ងៃទី១២ ខែមិថុនា នេះ បើតាមលោក ហាក់ ឡេង ប្រតិបត្តិការនេះធ្វើឡើងយ៉ាងសកម្មបំផុត លុះដល់ត្រង់សួរច្បារមាត់សមុទ្រ ទល់មុខសាលាបឋមសិក្សាទីរួមខេត្ត ក៏សង្ស័យលើក្រុមក្មេងចំនួន៤នាក់ ទើបសុំឆែកពិនិត្យរបស់ពួកគេក៏រកឃើញមានដែកឆាប១ដើម កញ្ឆា៥កញ្ចក់ បារីអេឡិចត្រូនិច៣ដើម និងដែកកេះ៣។

ក្រោយពិនិត្យឃើញដូច្នេះ ក្រុមក្មេងទំនើងទាំងនោះត្រូវឃាត់ភ្លាមៗបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទអនុវត្តនីតិវិធី។ ក្មេងទំនើងចំនួន៤ខាងលើនេះ ទី១ឈ្មោះ លាប សម្បត្តិ អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទី២ ឆៃ លីហួរ អាយុ១៨ឆ្នាំ រៀនថ្នាក់ទី១២ ទី៣ សាត សំបូរ អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៤ ឈ្មោះ ណាត ច័ន្ទ អាយុ១៧ឆ្នាំ មុខរបរជាងផ្សារដែក។

រីឯលោកវរៈសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទថ្លែងថា ក្រុមការងារជំនាញរបស់លោកកំពុងពិនិត្យសាកសួរ និងធ្វើកំណត់ហេតុតាមនីតិវិធី និងបន្តពិនិត្យល្បាតបន្ថែមលើក្រុមក្មេងទំនើងដែរជាប់ពាក់ព័ន្ធ៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


