Connect with us

សន្តិសុខសង្គម

ក្មេង​ទំនើង​២​ក្រុម​នៅ​ក្នុង​ប៉ោយប៉ែត​បើកឆាក​ប្រយុទ្ធ​ត្រូវ​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​បាន៨​នាក់

បានផុស

នៅ

បន្ទាយមានជ័យ ៖ មាន​ក្មេង​ទំនើង​២ ក្រុម​១​មាន ឈ្មោះ ក្រុម​TB តា​ប៊​ន នៅក្នុង​ក្រុង​ប៉ោយប៉ែត បាន បើក​ការ​ប្រយុទ្ធ​គ្នា យ៉ាង​សាហាវ​ជាមួយ ក្រុម​១​ទៀត​មាន ឈ្មោះ​OMB អូរ​អំបិល ក្រុង​សិរីសោភ័ណ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​បាន​៨​នាក់ ។

ការ​ប្រយុទ្ធ​គ្នា​ទាំង​២​ក្រុម​នេះ នៅវេលា​ម៉ោង​៥​រសៀល ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ចំណុច​ក្បែរ​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត ស្ថិតក្នុង​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​អូរឫស្សី ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​អ្នកយក​ព័​ត៌មាន​ឱ្យ​ដឹង​ថា ​មុន​កើត​ហេតុ​នោះ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បានទទួល​ព័ត៌មាន​ពី​ក្រុម​សង្គ្រោះ​បន្ទាន់​ក្រុង​ប៉ោយប៉ែត​ថា មាន​ករណី​ក្រុម​ក្មេង​ទំនើង​២​ក្រុម​បាន ដេញ​វាយ​កាប់​ចាក់​គ្នា​នៅ​ចំណុច​ក្បែរ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត ក្រោយពី​ទទួល​ព័​ត៌មាន ហើយ លោក បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​ឃាត់ខ្លួន​ក្មេង​ទំនើង​បាន​២​នាក់​រួមទាំង​វត្ថុតាង​មួយចំនួន​យក​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ដើម្បី​សួរនាំ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា ​ក្មេង​ទំនើង​២នាក់ ដែល​សមត្ថកិច្ចសួរនាំ​បាន​ប្រាប់​ថា ​ពួកគេ​និង​បក្ខពួក​ជា​ច្រើន​នាក់ គឺជា​ក្រុម​TB តា​ប៊​ន នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត មាន​ជម្លោះ​ជាមួយ​ក្រុម​OMB អូរ​អំបិល ក្រុង​សិរីសោភ័ណ ដោយ​បាន​ចម្លើយ​ហើយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​បន្ត​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​បាន​ក្មេង​ទំនើង​បាន​ចំនួន​៦​នាក់​បន្ថែមទៀត ហើយ​នាំមក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត និង​បាន​ធ្វើ​តេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​លទ្ធផល​វិជ្ជមាន​ចំនួន​៣​នាក់ អវិជ្ជមាន​ចំនួន​៥​នាក់​។

ក្មេង​ទំនើង​ទាំង​៨​នាក់ ១.​ឈ្មោះ​ធី ចាន់ទី ភេទ​ប្រុស ២៤​ឆ្នាំ ២.​ឈ្មោះ អ៊ី​ម ណា​រ៉ូ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​  ៣.​ឈ្មោះ ព្រែក វ៉ែន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ៤.​ឈ្មោះ​ភាព សុ​ភី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ៥.​ឈ្មោះ នឿ​ត  ​មិនា​(​យ៉ា​) ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ៦.​ឈ្មោះ លៀង សុខលាភ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ៧.​ឈ្មោះ ណាក់ ណា​ង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ៨.​ឈ្មោះ ផេង ម៉េង​លី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទាំង​៨​នាក់ ​រស់នៅ ក្រុង​ប៉ោយប៉ែត ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

កម្លាំង​អាវុធហត្ថ​បាន​ដកហូត​វត្ថុ​តាង​រួមមាន ១.​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២២ ពាក់​ផ្លាកលេខ បន្ទាយមានជ័យ​1W-9101 ចំនួន​១​គ្រឿង ២.​កាំបិត​កែច្នៃ ប្រវែង​៥៨​សង់ទីម៉ែត្រ ចំនួន​១​ដើម ៣.​ដំបង​ឈើ ប្រវែង​៩៧​សង់ទីម៉ែត្រ ចំនួន​១​ដើម​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ក្រុម​TB តា​ប៊​ន​ដែល​បង្ក្រាប​បាន ពួកគេ​បាន​ចង​ជា​គ្រុប និង​ទំនាក់ទំនង​គ្នា​តាម​ប្រព័ន្ធ​Messenger ហើយ​ច្រើន​ប្រមូល​ផ្តុំ និង​ណាត់​ជួប​គ្នា នៅ​ម្ដុំ​បូរី​សាន​ហូរ​  ក្រុម​នេះ​ច្រើន​មាន​គូរ​ជម្លោះ​ជាមួយ​ក្រុម​OMB អូរ​អំបិល ក្រុង​សិរីសោភ័ណ និង​ក្រុម​JKH ជើង​កន្ត្រៃ​ហោះ ក្រុង​ប៉ោយប៉ែត​ជា​ញឹកញាប់​។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា ​តាម​ច​ម្លើយ​ក្មេង​ទំនើង​ទាំងអស់​បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ប្រមូលផ្តុំ​គ្នីគ្នា​ផឹកស៊ី​ជា​ក្រុម និង​បាន​ប្រមូល​បក្ខពួក​មាន​ទាំង​ដំបង និង​កាំបិត​ដេញ​កាប់​ទៅ​ក្រុម​OMB ពិតប្រាកដ​មែន កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ក្រុង កសាង​សំណុំរឿង​បញ្ជូនមក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​។

លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ​និង​បង្ក្រាប​បទ​ល្មើ​ស​បាន​ឱ្យ​ដឹង​ថា ការបង្ក្រាប​ករណី​ខាងលើនេះ ដោយបាន​ការអនុញ្ញាត​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត ក្មេង​ទំនើ​ង​ទាំង​៨​នាក់ ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត បញ្ជូនទៅ​សាលាដំបូង​ខេត្តហើយ នៅ ទី​២៩ ខែមិថុនា ឆ្នាំ​២០២៤​នេះ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់ ៕

ដោយ ៖ វ៉ាន់ ណា​ង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៩ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១១ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១២ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម