Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួន យុវជនប្រុសស្រី៣នាក់ ករណីហិង្សាបង្ករបួសស្នាម នៅខណ្ឌទួលគោក

បានផុស

នៅ

កម្លាំងនគរបាលខណ្ឌទួលគោកបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ក្រោយពីយកដបស្រាវាយក្បាល និង​យកកូនកន្ត្រៃឆូតភ្លៅ លើនារីជនរងគ្រោះម្នាក់ដែលស្នាក់នៅក្នុងបន្ទប់រួមគ្នា បណ្ដាលឲ្យរបួស នៅចំណុចផ្ទះជួលមួយកន្លែង ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌ​ទួលគោក រាជធានីពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៣៖០០នាទី ជនសង្ស័យទាំង០៣នាក់ខាងលើបានប្រើប្រាស់ហិង្សាទៅលើជនរងគ្រោះ ជាអ្នករស់នៅជាមួយគ្នា នៅចំណុចផ្ទះជួលផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីពេញ កាលពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ដែលបានបណ្តាល​រងរបួសត្រង់ភ្លៅ។

ជនសង្ស័យទាំង០៣នាក់ដែលឃាត់ខ្លួនរួមមាន៖ ទី១-ឈ្មោះ លី ហុកឌីណូ ហៅ ឌីណូ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងអ៊ុតសក់ ទី២-ឈ្មោះ វិជ្ជា ជីវ័ន្ត ភេទប្រុស អាយុ១៨ឆ្នាំ និងទី៣-ឈ្មោះ មុនី ពៅ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាក។ ចំពោះជនសង្ស័ទាំង០៣នាក់ខាងលើ គឺស្នាក់នៅផ្ទះកើតហេតុ ជាមួយជនរងគ្រោះ។

ដោយឡែកជនរងគ្រោះមានឈ្មោះ យឹម ដាលីហ្សា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះជួលគ្មានលេខ នៃផ្ទះលេខ៤៩D ផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីពេញ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ ហេង អុឹងម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម