សន្តិសុខសង្គម
រថយន្តដឹកទំនិញមួយគ្រឿងបើកខ្វះការប្រុងប្រយ័ត្ន បុកអ្នកលក់ទឹកបាក់ជើង
ភ្នំពេញ ៖ រថយន្តដឹកទំនិញមួយគ្រឿងបើកក្នុងល្បឿនលឿនជ្រុលមកបុកអ្នកលក់ទឹកតាមផ្លូវបណ្ដាលឱ្យបាក់ជើង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១២ នឹង៣០នាទី ស្ថិតតាមបណ្តោយផ្លូវទ្រុងមាន់ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា គេបានឃើញរថយន្តមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3B-8078 បើកបរក្នុងល្បឿនលឿនជ្រុលទៅបុកអ្នកលក់ទឹកនៅតាមភ្លើងស្តុបបណ្ដាលឱ្យបាក់ជើងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ចំណែករួចរថយន្តមិនទាន់អស់ល្បឿនបានជ្រុលទៅបុកស្លាកផ្សាយពាណិជ្ជកម្មខូចខាតអស់មួយផ្ទាំងធំ បន្ទាប់ពីបង្កគ្រោះចរាចរណ៍រួចអ្នកបើករថយន្តនឹងអ្នករួមដំណើរចំនួន២នាក់ទៀត ត្រូវបានកម្លាំងសមត្ថកិច្ចដែលមានគោលដៅជិតកន្លែងកើតហេតុធើ្វការឃាត់ខ្លួនភ្លាម។ ពេលកើតខេត្តកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍នៃអធិការនគរបាលខណ្ឌសែនសុខចុះធ្វើការវាស់វែងនិងយករថយន្តរក្សាទុកដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕
អត្ថបទ ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


