សន្តិសុខសង្គម
អភិបាលខណ្ឌច្បារអំពៅ៖ គណៈគ្រប់គ្រងតាមសាលាទាំងអស់ សូមយកចិត្តទុកដាក់ពង្រឹងវិន័យ លុបបំបាត់សកម្មភាពក្មេងទំនើង
ក្នុងគោលដៅលុបបំបាត់សកម្មភាពក្មេងទំនើង និងពង្រឹងវិន័យបទបញ្ជាផ្ទៃក្នុងរបស់សាលាឲ្យមានប្រសិទ្ធភាព នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់អនុសាសន៍ដល់លោកនាយក លោកគ្រូ អ្នកគ្រូប្រចាំថ្នាក់ ដែលបង្រៀននៅកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទូទាំងខណ្ឌច្បារអំពៅ។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួម ពីលោក លោកស្រីចៅសង្កាត់ទាំងប្រាំបី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងប្រាំបីលមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ និងលោកអធិការនគរបាលខណ្ឌ រួមទាំងលោកគ្រូ អ្នកគ្រូដែលបង្រៀននៅកម្រិតអនុវិទ្យាល័យនិងវិទ្យាល័យទូទាំងខណ្ឌច្បារអំពៅប្រមាណជាង២០០នាក់ ។
មានប្រសាសន៍ក្នុងពីធីនេះ លោកអភិបាលខណ្ឌបានណែនាំឲ្យគណៈគ្រប់គ្រងនៅតាមសាលាទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងវិន័យ លុបបំបាត់សកម្មភាពក្មេងទំនើង កុំឲ្យកើតមានក្នុងសាលា ជាពិសេសតាមដានវត្តមានសិស្សជាប្រចាំ បើមានការសង្ស័យ ឬឈប់គ្មានហេតុផលត្រូវផ្ដល់ព័ត៌មានទៅអាណាព្យាបាល មាតាបិតាសិស្ស។ លោកអភិបាលបន្ថែមថា សកម្មភាពក្មេងទំនើងនេះមិនសំដៅថា កើតមាននៅក្នុងសិស្សដែលរៀននោះទេ គឺអាចពេលខ្លះ ក្មេងមកពីខាងក្រៅចូលទៅធ្វើសកម្មភាពនៅក្នុងបរិវេណសាលា បើមានការសង្ស័យសូមឲ្យលោកនាយកសាលាទាំងអស់រាយការណ៍បន្ទាន់មកគណៈបញ្ជាការឯកភាពខណ្ឌ និងសង្កាត់ដើម្បីចាត់វិធាន។

ជាមួយនេះដែរ លោកអភិបាលខណ្ឌបានណែនាំបន្ថែមដល់លោកនាយកសាលាទាំងអស់ និងលោកគ្រូ អ្នកគ្រូប្រចាំថ្នាក់ សូមបញ្ជ្រៀបការយល់ដឹងពីផលប៉ះពាល់ ដោយសារគ្រឿងញៀន ពន្យល់ពីបញ្ហាល្បែងស៊ីសង និងបង្រៀនពីច្បាប់ចរាចរ។ ពិសេសរួមគ្នាលុបបំបាត់ក្មេងទំនើងកុំអោយកើតមាននៅក្នុងបរិវេណសាលារៀន នេះជាការជួយតម្រង់ទិសអោយក្មេងៗដើរលើផ្លូវល្អ ជួយការពារទ្រព្យសម្បត្តិក្រុមគ្រួសារ ជួយឪពុកម្តាយកុំអោយមានការពិបាកចិត្ត ការពារប្រជាពលរដ្ឋកុំអោយរស់នៅក្នុងស្ថានភាពភ័យខ្លាច៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៤ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


