សន្តិសុខសង្គម
ជនពិការម្នាក់ អង្គុយលេងទូរស័ព្ទមាត់ស្រះទឹក ក្នុងវត្តតាំងក្រសាំង រអិលជើងដាច់ផ្ងារធ្លាក់លិចបាត់ទៅក្រោម
បុរសជាជនពិការរៀនចប់សញ្ញាប័ត្រផ្នែកកសិកម្មម្នាក់ បានរអិលជើងដាច់ផ្ងារធ្លាក់ទឹកស្រះនៅក្នុងវត្តតាំងក្រសាំងខាងជើង បណ្ដាលឲ្យស្លាប់ ត្រូវកម្លាំងជំនាញពិសេស ៩១១ រកឃើញ។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ និង ៣០ នាទីយប់ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៤ ចំណុចវត្តតាំងក្រសាំងខាងជើង សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលលង់ទឹកស្លាប់មានឈ្មោះ សុខ វណ្ណះ អាយុជាង ៣០ ឆ្នាំ ជាជនពិការស្វិតជើង ខាងស្តាំ មកសុំព្រះសង្ឃស្នាក់នៅសាលាបាលី ក្នុងវត្តកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ។

យោងតាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបានមកអង្គុយលេងទូរស័ព្ទលើខឿនមាត់ស្រះទឹកក្បែរស្លាកឈ្មោះ ហើយក៏រអិលជើងដាច់ផ្ងារទៅក្រោយធ្លាក់ទឹក លង់លិចបាត់ទៅក្រោម ភ្លាមៗ ក៏មានមនុស្ស ២ នាក់ បានឃើញ តែពុំហ៊ានចុះទៅជួយឡើយ រួចនាំគ្នារត់ទៅប្រាប់អ្នកជិតខាង និងសមត្ថកិច្ចឲ្យចុះមកទីតាំងកើតហេតុភ្លាមៗ ផងដែរ។
បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ ក៏បានសុំអន្តរាគមន៍ពីខាងកម្លាំងពិសេស ៩១១ ឲ្យចុះមកជួយអន្តរាគមន៍។ ក្នុងនោះ កម្លាំងពិសេស ៩១១ បានចុះមកដល់ រួចត្រៀមសម្ភារៈមួយចំនួនចុះទៅរុករកសព ប្រើពេលអស់ជាងកន្លះម៉ោង ក៏រកឃើញស្រង់មកលើគោកវិញ ហើយប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ ម៉េង


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


