សន្តិសុខសង្គម
យុវជនម្នាក់ ជិះម៉ូតូបញ្ច្រាសផ្លូវ ត្រូវរថយន្តមិនស្គាល់ម៉ាកបុកពេញទំហឹង បោកក្បាលស្លាប់យ៉ាងអាណោចអាធ័ម
យុវជនម្នាក់ បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូបញ្ច្រាសផ្លូវ ត្រូវរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក បើកមកលឿន បុកពេញទំហឹង ប៉ើងទៅមុខជាច្រើនម៉ែត្រ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៤ ទៀបភ្លឺ ឈានចូលថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៤ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះ(សព)មានឈ្មោះ សុខ ពិសិដ្ឋ ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិព្រៃប្រាសី ឃុំដៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេសង្កេតឃើញយុវជនរងគ្រោះបានជិះម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1HY-6960 ជិះតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅបញ្ច្រាសផ្លូវ ពីត្បូងទៅជើង ក្នុងល្បឿនលឿន ស្របពេលនោះក៏មានរថយន្តបង្កមិនស្គាល់ម៉ាក បើកបរដោយបុរសម្នាក់ ធ្វើដំណើរស្របផ្លូវពីជើងមកត្បូង ល្បឿនលឿន បុកម៉ូតូជនរងគ្រោះ ប៉ើងទៅមុខជាច្រើនម៉ែត្រ បណ្ដាលឲ្យយុវជនជាម្ចាស់ម៉ូតូ បោកក្បាលនៅនឹងផ្លូវស្លាប់យ៉ាងរន្ធត់។ ចំណែករថយន្តបង្កមិនព្រមឈប់នោះទេ បានបន្តល្បឿនបើករត់ទាំងបែកកង់ម្ខាង គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយជំនាញចរាចរណ៍ ចុះមកវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុក។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ ម៉េង


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៩ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


