Connect with us

សន្តិសុខសង្គម

ពលរដ្ឋសំណូមពរអាជ្ញាធរខណ្ឌទួលគោកចុះរៀបចំសណ្ដាប់ធ្នាប់កំណាត់ផ្លូវលេខ២៣០ ដើម្បី​កាត់បន្ថយការកកស្ទះ

បានផុស

នៅ

បញ្ហាសណ្ដាប់ធ្នាប់នៅតែជាដើមចមបង្កការកក់ស្ទះចរាចរណ៍ដល់ពលរដ្ឋអ្នកធ្វើដំណើរ និងធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ផងដែរ។ ពលរដ្ឋសូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធនៃគណៈបញ្ជាការឯកភាពខណ្ឌទួលគោក គួរមានវិធានការ និងចុះរៀបចំសណ្ដាប់ធ្នាប់នៅកំណាត់ផ្លូវលេខ២៣០ឲ្យបាល្អប្រសើរជាងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា កំណាត់ផ្លូវដែលពលរដ្ឋសំណូមពរនេះ ស្ថិតនៅកំណាត់ផ្លូវលេខ២៣០ ជាប់របងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ស្ថិតនៅសង្កាត់ផ្សារដើមគរ ខណុឌទួលគោក រាជធានីភ្នំពេញ។

ពលរដ្ឋដែលឧស្សាហ៍ធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវលេខ២៣០នេះ បានលើកឡើងថា កន្លងទៅឃើញអាជ្ញាអរខណ្ឌទួលគោក ចុះរៀបចំសណ្ដាប់ធ្នាប់ និងចងខ្សែមិនអនុញ្ញាតឲ្យអាជីវករលក់ដូរ តាមបណ្ដោយផ្លូវលេខ២៣០។ ប៉ុន្ដែមិនបានប៉ុន្មានថ្ងៃផង អាជីវកទាំងនោះ តាំងលក់ពេញផ្លូវខ្លាំងជាងមុន ឬមួយអាជ្ញាធរចុះរៀបចំបាញ់ទឹកសម្អាតរួច ដើម្បី អាក្រុមអាជីវកងាយស្រួលដាក់តាំងលក់ ឬមួយមានអ្វីពាក់ព័ន្ធជាមួយលាភសក្ការៈ។

ពលរដ្ឋសូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ នៃគណះបញ្ជាការឯកភាពខណ្ឌទួលគោក គួរមានវិធានការនិងចុះរៀបចំសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរជាងនេះឡើងវិញ និងជាពិសេសបើចុះរៀបចំ និងឈានដល់ការចងខ្សែរហើយនោះ កុំអនុញាតឲ្យតាំងលក់វិញ ព្រោះសណ្ដាប់ល្អកាត់បន្ថយការកកស្ទះពលរដ្ឋសាទរ។

កន្លងទៅ លោក ស៉ឹប សុផង់ អភិបាលរង បានបញ្ជាក់ថា ការលក់ដូរតាមបណ្ដោយផ្លូវលេខ ២៣០ នេះពេលថ្ងៃគឺដាច់ខាតមិនអនុញ្ញាតឲ្យអាជីវករលក់បន្លែផ្លែឈើបន្តទៀតដាច់ខាត់។ ដោយឡែកពេលយប់ គឺអនុញ្ញាតឲ្យលក់ជាបណ្ដោះអាសន្ន ក៏ប៉ុន្តែមិនឲ្យតាំងលក់លើទ្រង់ផ្លូវនោះទេដើម្បីពលរដ្ឋងាយស្រួលធ្វើដំណើរ និងធ្វើយ៉ាងណាពេលព្រឹកព្រលឹមម៉ោង ៦កន្លះទៅម៉ោង៧ព្រឹក បរិស្ថានអនាម័យ សណ្ដាប់ធ្នាប់ត្រូវតែស្អាត។

គួរំលឹកផងដែរ កាលព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចង្អុលបង្ហាញដោយលោក ជា ពិសី អភិបាលខណ្ឌទួលគោក ចាត់ឲ្យលោកអភិបាលរងទទួលបន្ទុក បរិស្ថាន អនាម័យ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះបាញ់ទឹកលាង​សម្អាត និងចងខ្សែ មិនអនុញ្ញាតឲ្យអាជីវករលក់ដូរបន្លែផ្លែឈើបន្តលក់នៅលើផ្លូវ ២៣០ នេះបន្តទៀតឡើយ។ លោកអភិបាលរង បានសង្កត់ធ្ងន់ថា ក្រោយមានការបាញ់ទឹកលាងសម្អាត និងចងខ្សែមិនអនុញ្ញាតឲ្យអាជីវករលក់បន្លែផ្លែឈើនោះ អាជ្ញាធរនឹងដាក់កម្លាំងសណ្ដាប់ធ្នាប់ប្រចាំការក្នុងករណីអាជីវករនៅតែមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធ នៅតែរំលោភបំពានតាំងលក់ឬកាត់ខ្សែ អាជ្ញាធរប្រើវិធានអនុវត្តរដ្ឋបាល និងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម