សន្តិសុខសង្គម
នគរបាលខេត្តកណ្ដាល ស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើងបានម្នាក់ ក្រោយមានការផ្សព្វផ្សាយតាមបណ្ដាញសង្គម
ក្មេងទំនើងចំនួន ២ ក្រុម បានបើកឆាកប្រយុទ្ធគ្នា ត្រូវប្រជាពលរដ្ឋថតជាវីដេអូបង្ហោះលើបណ្ដាញសង្គម ផ្អើលដល់ស្នងការនគរបាលខេត្តកណ្ដាល បញ្ជាឲ្យចុះស្រាវជ្រាវឃាត់ខ្លួនបានម្នាក់ កាលពីរសៀលថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៤ ស្ថិតក្នុងភូមិថ្មី ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល។

នៅព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៤ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឆ្លើយតបបំភ្លឺជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុកឈ្មោះ ឡេង ចំណាប់ បោះពុម្ព និង លក់គ្រឿងសង្ហារិម ដែលបានបង្ហោះវីដេអូសកម្មភាពក្មេងទំនើងវាយគ្នា អមដោយខ្លឹមសារថា «ហេតុការណ៍ក្មេងទំនើងវាយគ្នានៅមុននេះបន្តិច»។
ជាក់ស្ដែងក្រោយពីទទួលបានព័ត៌មានខាងលើរួច សមត្ថកិច្ច ក៏បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យមានគ្នាចំនួន ០៣ នាក់។

ក្នុងចំណោមបក្ខពួកជនសង្ស័យចំនួន ៣ នាក់ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យជាជនដៃដល់បាន ១ នាក់ ឈ្មោះ ម៉ោង ភារៈ ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មី ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល។
ចំពោះជនសង្ស័យចំនួន ០២ នាក់ទៀត ដែលមានឈ្មោះ ផល្លី វ៉ាន់ឌី និងឈ្មោះ ពៅ ប្រិមប្រិយ បានរត់គេចខ្លួនបាត់ តែសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបន្តទៀត។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញស្រុកកោះធំ បាននិងកំពុងរៀបចំឯកសារកសាងសំណុំរឿងចាត់ការតាមនីតិវិធី នៃច្បាប់។
សូមបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះ ក្រោមការចង្អុលបង្ហាញពី លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងដាក់បទបញ្ជាឲ្យ លោកអធិការ នៃអធិការដ្ឋាននគរបាលស្រុកកកោះធំ ដឹកនាំកម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ បានចុះធ្វើការស្រាវជ្រាវបង្ក្រាបករណីខាងលើ៕
អត្ថបទ ៖ សំណាង




-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


