សន្តិសុខសង្គម
តំណាងអយ្យការសម្រេចចោទប្រកាន់លោក គុយ វ៉ាត ពីបទ “មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន”
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងនៅរសៀលថ្ងៃទី២៧ ខែសីហា នេះថា តំណាងអយ្យការ បានសម្រេចចោទប្រកាន់លោក គុយ វ៉ាត ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ថែមថា ជនត្រូវចោទឈ្មោះ គុយ វ៉ាត ត្រូវបញ្ជូនទៅដំណាក់កាលចៅក្រមស៊ើបសួរបន្ត និងអាចត្រូវឃុំខ្លួននៅពន្ធនាគារជាបណ្តោះអាសន្ន នៅល្ងាចថ្ងៃទី២៧ សីហា នេះ។
សូមបញ្ជាក់ថា លោក គុយ វ៉ាត ត្រូវឃាត់ខ្លួនកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ដោយកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បន្ទាប់ពីមានពាក្យបណ្ដឹងជនរងគ្រោះជាច្រេីននាក់ ពាក់ព័ន្ធបទល្មើសឆបោកប្រាក់រាប់លានដុល្លារ និងករណីចេញស្អែកស្អុយជាច្រើនទៀត។

សូមជម្រាបថា លោក គុយ វ៉ាត ជាអគ្គនាយកក្រុមហ៊ុន VTrust Group ចាប់ផ្តើមអាជីវកម្ម នៅឆ្នាំ២០០៣។ លោកបានដំណើរការក្រុមហ៊ុនជាច្រើនរួមមាន ក្រុមហ៊ុន Atech IT Solutions ,ភោជនីយដ្ឋាន Park Cafe Foods and Beverages, ក្រុមហ៊ុន អចលនទ្រព្យ VTrust Property Co., Ltd ,រោងម៉ាស៊ីនកិនថ្មនៅខេត្តកំពង់ស្ពឺ Kamhwa Stone Crushing និងក្រុមហ៊ុន Vtrust Appraisal Co., Ltd។ ថ្មីៗនេះ លោក គុយ វ៉ាត ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CIC ត្រូវបានរងការចោទប្រកាន់ថាបានឆបោកប្រាក់ពីជនរងគ្រោះជាច្រើននាក់ក្នុងទំហំទឹកប្រាក់រាប់សិបលានដុល្លារអាមេរិក៕
អត្ថបទ៖ សំណាង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


