សន្តិសុខសង្គម
ឃាត់ខ្លួនជនបរទេស៣នាក់ និងរំដោះជនរងគ្រោះ២នាក់ សង្ស័យករណីចាប់ជំរិត
កម្លាំងសមត្ថកិច្ចបានធ្វេីការចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រំដោះបានជនរងគ្រោះ២នាក់សង្ស័យពាក់ព័ន្ធករណីចាប់ជំរិត។

ប្រតិបត្តិការខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង ៣និង៣៦នាទី រសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ចំនុចក្បែរ អាហារដ្ឋានយីហោ ជំនោជើងភ្នំឧដុង្គ ក្នុងភូមិសាស្រ្តភូមិចេតិយថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។
លោកវរៈសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានទទួលព័ត៌មានតាមរយៈលោកអធិការរងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ថា មានជនជាតិចិនកំពុងចាប់ជំរិតមនុស្សនៅចំនុចក្បែរអាហារដ្ឋានយីហោ ជំនោជើងភ្នំឧដុង្គ ក្នុងភូមិសាស្រ្តភូមិចេតិយថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម លោក អធិការបានបញ្ជាឱ្យកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងតាមបណ្តាប៉ុស្តិ៍ ចុះទៅពិនិត្យទីតាំងកើតហេតុខាងលើ បានឃើញរថយន្តចំនួន២គ្រឿង ម៉ាក ALPHARD ពណ៍ ស ពាក់ផ្លាកលេខ ភ្នំពេញ 2AX- 9081 ចំនួន ០១គ្រឿង និង ម៉ាក ALPHARD ពណ៍ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BZ- 7571 កំពុងឈប់ចតនៅក្នុងឃ្លាំងទុកចោល ក្បែរផ្លូវជាតិលេខ៥ និងបានឃើញមនុស្សរត់ចេញពីក្នុងរថយន្តចំនួន៣នាក់ រត់សំដៅទៅវាលស្រែខាងត្បួងកន្លែងកើតហេតុ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចបានចូលទៅពិនិត្យក្នុងរថយន្ត បានឃើញជនរងគ្រោះ ចំនួន២នាក់ទី១- ឈ្មោះ នូ នុងគ័ង ភេទប្រុស ជនជាតិចិន បច្ចុប្បន្នស្នាក់នៅក្នុងកាស៊ីណូលីម៉ាកាវ ខេត្តស្វាយរៀង (កំពុងអង្គុយក្នុងឡាន ពណ៌ ស ស្ថានភាពដៃជាប់ខ្នោះ ចងភ្ជាប់នឹងដៃកាន់ក្នុងឡាន និងជើងទាំង០២ជាប់ចំណង) ទី២-ឈ្មោះ ម៉ៅ ភក្តី ហៅ ភក្រ័ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើកបរ មានទីលំនៅភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុក កៀនស្វាយ ខេត្តកណ្តាល ( អង្គុយក្នុងរថយន្តក្នុងស្ថានភាព ដៃជាប់ខ្នោះ)។

ក្នុងនោះ កម្លាំងសមត្ថកិច្ចមួយចំនួន បានតាមស្វែងរកជនសង្ស័យ បន្ទាប់មកកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យ ដែលបានរត់ចេញពីរថយន្ត បានចំនួន ០៣នាក់ ទី១- ឈ្មោះ AMANBEK ZHAIDER ភេទ ប្រុស ជនជាតិ KAZA KHSTAN ទី២-ឈ្មោះ MUZBOLAT ភេទ ប្រុស ជនជាតិ KAZAKHSTAN ។ ទី៣-ឈ្មោះ AMAN SYRLYBAY ភេទ ប្រុស ឆ្នាំកំណើត ២០០០ ជនជាតិ KAZAKHSTAN ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកជំនាញដេីម្បីសាកសួរនឹងចាត់ការតាមនិតិវិធី៕
អត្ថបទ៖ សុខា


-
សេដ្ឋកិច្ច១ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសម្តេចប៉ាប រិះគន់ការបង្កើនកញ្ចប់ថវិកាយោធារបស់អឺរ៉ុប ថា «ក្បត់នឹងការទូត»
-
សន្តិសុខសង្គម១ ថ្ងៃ agoអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីក្លែងឯកសណ្ឋាន និងឯកសារសាធារណៈ
-
ព័ត៌មានជាតិ១ ថ្ងៃ agoបុគ្គលិកជំនាញ ១៦០ នាក់ រួមគ្នាគ្នាអភិរក្សនិងជួសជុលប្រាសាទនៅតំបន់អង្គរ


