សន្តិសុខសង្គម
អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ ចុះធ្វើរដ្ឋបាលទ្រង់ទ្រាយធំតាម តំបន់ស្មុគស្មាញក្នុងមូលដ្ឋាន និងឃាត់ខ្លួនមនុស្សមួយចំនួន
ដោយមានការយកចិត្តទុកដាក់ និងដឹកនាំដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងតែដាក់ផែនការជាប់ជាប្រចាំឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង ១៤ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ទប់ស្កាត់ បង្ការ បង្ក្រាបពីបញ្ហាសន្តិសុខសុវត្ថិភាព ជាពិសេសគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព អំពើលួច ឆក់ ប្លន់ ល្បែងស៊ីសង និងសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ។

ជាក់ស្ដែងកាលពីយប់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងចម្រុះ ចុះធ្វើរដ្ឋបាលទ្រង់ទ្រាយធំនៅតាមតំបន់ស្មុគស្មាញ ក្នុងភូមិសាស្ត្រ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី ១ និងតំបន់មួយចំនួនទៀតក្នុងមូលដ្ឋានខណ្ឌ និងបានឃាត់ខ្លួនមនុស្សមួយចំនួន ដែលមានការសង្ស័យ និងមួយចំនួនជាជនអនាថា ទៅសាលាខណ្ឌ ដើម្បីអប់រំណែនាំអនុវត្តតាមនីតិវិធីបន្ត។
ការចុះធ្វើរដ្ឋបាល ក៏ដូចជាការយកចិត្តទុកដាក់របស់រដ្ឋបាលខណ្ឌឫស្សីកែវ ប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការសប្បាយចិត្តរីករាយថ្លែងអំណរអរគុណដល់លោកអភិបាលខណ្ឌ តែងតែយកចិត្តទុកដាក់ជាប់ជាប្រចាំ និងសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលកន្លងមកមានជនអនាថា ក៏ដូចជាក្រុងក្មេងទំនើង មានការប្រមូលផ្ដុំចេញចូលយប់ព្រលប់ ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ខ្វះសន្តិសុខសុវត្ថិភាពរស់នៅប្រចាំថ្ងៃ បានអាជ្ញាធរមានសកម្មភាពបែបនេះ ប្រជាពលរដ្ឋមានការរស់នៅ និងសុខសុវត្ថិភាព។

លោក ជិន ប៊ុនធឿន បានលើកឡើងថា ការចុះធ្វើរដ្ឋបាលនាពេលនេះ ដើម្បីពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានខណ្ឌ និងទប់ស្កាត់បទល្មើសចោរកម្មផ្សេងៗ ដែលអាចកើតមានឡើង ជាពិសេសឲ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ផងដែរ។
ចុងក្រោយអាជ្ញាធរខណ្ឌឫស្សីកែវ សំណូមពរដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមចូលរួមសហការជាមួយអាជ្ញាធរផ្ដល់ព័ត៌មាន និងសេចក្ដីរាយការណ៍ដល់អាជ្ញាធរជួយអន្តរាគមន៍ រាល់បទល្មើសបានទាន់ពេលវេលា និងដើម្បីរក្សាសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋានដល់ប្រជាពលរដ្ឋ៕
អត្ថបទ ៖ សុភា












-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ