សន្តិសុខសង្គម
ឃាត់ខ្លួនក្មេងទំនើងអុកឡុកពេលរាត្រី ២ នាក់ ក្រោយយកដុំថ្មគប់ចូលហាង KTV ១ កន្លែង
ក្មេងទំនើង ១ ក្រុម នាំគ្នាធ្វើសកម្មភាពយកដុំថ្មគប់លើនារីបម្រើការហាង KTV យីហោ «តន្ត្រីឫស្សីមាស» ១ កន្លែង ត្រូវបុគ្គលិកហាងចាប់ឃាត់ខ្លួនបានចំនួន ២ នាក់ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍កាកាបទី ១ យកទៅសួរនាំ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ ២០០៤ សង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបញ្ជាក់ពីភាគីហាងខាងលើបានឲ្យដឹងថា នេះមិនមែនជាលើកទី ១ ទេ ជាលើកទី ២ ហើយ ដែលក្រុមក្មេងទំនើងទាំងនោះធ្វើបែបនេះដាក់មកលើហាងរបស់គាត់ តែពុំទាន់ឃើញសមត្ថកិច្ចចាប់ ឬ បង្ក្រាបបាននៅឡើយ។

ប្រភពបានបន្តថា នៅមុនពេលកើតហេតុ ដោយក្រុមក្មេងទំនើងមានគ្នាជាច្រើននាក់ បានជិះម៉ូតូជាច្រើនគ្រឿង ឆ្វែលចុះឆ្វែលឡើង។ លុះក្រោយមក ស្រាប់តែនាំគ្នាឈប់ម៉ូតូ រួចហើយធ្វើសកម្មភាពដោយយកដុំថ្មគប់ចូលហាងបណ្ដាលឲ្យនារីអង្គុយរង់ចាំភ្ញៀវខាងមុខរងរបួសដៃ ៣ នាក់ ស្រាលៗ។ ឃើញដូចនេះ បុគ្គលិកហាង និងម្ចាស់ហាង ខាងលើ បាននាំគ្នាដេញប្រតាយប្រតប់ឃាត់ខ្លួនបានចំនួន ២ នាក់។ ចំណែកបក្ខពួកក្មេងទំនើងផ្សេងទៀត បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនទៅចោលបាត់ស្រមោលអស់។ លុះក្រោយមក ម្ចាស់ហាងបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗ នាំខ្លួនយកក្មេងទំនើងទាំង ២ នាក់ ទៅប៉ុស្តិ៍ ដើម្បីសួរនាំបន្ត។

ប្រភពដដែលបានបន្តទៀតថា ប្រមាណជា ១ ខែ មុន ក្រុមក្មេងទំនើងទាំងនោះ ធ្លាប់នាំគ្នាធ្វើសកម្មភាពមកគប់ហាងរបស់គាត់ម្ដងរួចហើយ ធ្វើឲ្យមានអ្នករងរបួសបែកក្បាល តែឃាត់ខ្លួនមិនបាននោះទេ រួចក៏នាំគ្នាគេចទៅបាត់អស់។

ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំខ្លួនក្មេងទំនើង ២ នាក់ ដែលឃាត់បានទៅប៉ុស្តិ៍សួរនាំ ព្រមទាំងឲ្យម្ចាស់ហាងទៅដាក់ពាក្យបណ្ដឹង ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង ២ នាក់ ខាងលើ ទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌនគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការតាមនីតិវិធីបន្ត៕
អត្ថបទ ៖ សំណាង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


