សន្តិសុខសង្គម
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យទុកពេល១សប្តាហ៍ឲ្យអាជីវកររុះរេីតូបចេញពីចំណីផ្លូវ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ប្រកាសទុកពេលឲ្យ១សប្ដាហ៍ឲ្យក្រុមអាជីវករដែលលក់ដូររំលោភលើចំណីផ្លូវ ចាប់ពីផ្លូវជាតិលេខ៤ រហូតដល់រោងចក្រQMI ស្ថិតក្នុងភូមិជម្ពូវ័ន២ និងភូមិព្រៃព្រីងជេីង២ ដេីម្បីសម្រួលដល់ការស្ទះចរាចរណ៍ ក្នុងករណីមិនធ្វើតាមការណែនាំនឹងអនុវត្តវិធានការច្បាប់។

ការប្រកាសនេះ ធ្វើឡើងនៅពេលដែលអាអាជ្ញាធរខណ្ឌ សហការជាមួយរដ្ឋបាលសង្កាត់ចោមចៅទី៣ ចុះណែនាំ គូសវាស់កំណត់ព្រុំផ្លូវដែលអាជីវករបានរំលោភសាងសង់តូបលក់ដូរលេីចំណីផ្លូវ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។
បើតាមអាជ្ញាធរ ផ្លូវនេះបានទទឹង១៨ម៉ែត្រ តែត្រូវបានក្រុមអាជីវករមួយចំនួនសាងសង់តូប និងតសំយាបរំលោភមកលេីចំណីផ្លូវម្ខាង៥ម៉ែត្រ ធ្វេីឱ្យផ្លូវរួមតូចចង្អៀតប៉ះពាល់ដល់សណ្តាប់ធ្នាប់ កកស្ទះចរាចរណ៍។ អាជ្ញាធរបញ្ជាក់ថា ចាប់ពីថ្ងៃជូនដំណឹងតទៅ បេីបុគ្គលណាមិនស្តាប់ការណែនាំអាជ្ញាធរនឹងចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខា







-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


