សន្តិសុខសង្គម
ពលរដ្ឋរាយការណ៍តាម App Nodrug ចាប់ជនសង្ស័យប្រុស-ស្រី ៨ នាក់ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ
ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ចំនួន ៨ នាក់ ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន នៅទីតាំងលួចបង្កប់ល្បែងស៊ីសង ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ។

ជាក់ស្ដែងកាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៥ ថ្មីៗ នេះ លោកឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង បញ្ជាកម្លាំងអនុគណៈកម្មការ បានផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅដល់ទីតាំង និងធ្វើការស្រាវជ្រាវមុខសញ្ញាដែលប្រជាពលរដ្ឋរាយការណ៍ នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅទីតាំងបន្ទប់ជួលគ្មានលេខមួយកន្លែង ក្នុងខណ្ឌឫស្សីកែវ មានក្រុមជនសង្ស័យបានប្រើប្រាស់គ្រឿងញៀន និងលួចលាក់បង្កប់ល្បែងស៊ីសង បង្កការអុកឡុកក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ យ៉ាងអនាធិបតេយ្យ ដោយមានការភ័យខ្លាច ពលរដ្ឋបានធ្វើការរាយការណ៍ជូនសមត្ថកិច្ចតាម App NoDrug ដើម្បីសមត្ថកិច្ចអន្តរាគមន៍។

ជាលទ្ធផលក្រោយពីបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាដែលតែងតែធ្វើសកម្មភាពប្រើប្រាស់គ្រឿងញៀន និងអុកឡុក នៅក្នុងខណ្ឌឫស្សីកែវ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត រួមទាំងឃាត់ខ្លួនជនសង្ស័យ រួមមាន ៖ ឈ្មោះ ណាង រ៉ូ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ(ម្ចាស់ថ្នាំ) , ឈ្មោះ លី ម៉េងហួរ ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ (មានសារធាតុញៀន) , ឈ្មោះ ឡៃ ថា ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ(មានសារធាតុញៀន) , ឈ្មោះ អាត សារីហ្វីន ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ (មានសារធាតុញៀន) , ឈ្មោះ យី សុខហេង ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ(មានសារធាតុញៀន) , ឈ្មោះ ម៉ៅ រិន ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ(មានសារធាតុញៀន) , ឈ្មោះ ទ្រិញ វេង ភេទប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិខ្មែរ(មានសារធាតុញៀន) , ឈ្មោះ កែវ តី ភេទស្រី អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ(មានសារធាតុញៀន)។ ដោយឡែកវត្ថុតាងដកហូតបានរួមមាន ៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន ១ កញ្ចប់ , ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន , ដាវដែកកែច្នៃ , ពូថៅ និងញញួរ សរុបចំនួន ១២ ដើម , កុំព្យូទ័រ ចំនួន ៤ គ្រឿង , ទូលេងហ្គេម ចំនួន ៥ និង ទូសម្រាប់បាញ់ត្រី ចំនួន ១ គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


