ព័ត៌មានជាតិ
អភិបាលខណ្ឌឫស្សីកែវ បន្តត្រួតពិនិត្យការស្នាក់នៅ និងកន្លែងធ្វើការរបស់ជនបរទេស ដើម្បីធានាការគ្រប់គ្រងវត្តមានយ៉ាងមានប្រសិទ្ធភាព
កាលពីរសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈកម្មការគ្រប់គ្រងជនបរទេសខណ្ឌ បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះត្រួតពិនិត្យការស្នាក់នៅ និងកន្លែងធ្វើការរបស់ជនបរទេស ក្នុងតំបន់ខណ្ឌឫស្សីកែវ។

នាឱកាសនោះ លោកអភិបាលខណ្ឌឫស្សីកែវ គូសបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា កំពុងទទួលបានលំហូរជនបរទេសចូលមកប្រទេសយ៉ាងច្រើនពីតំបន់នានា ព្រមទាំងក្នុងបំណងជាស្រះទេសចរណ៍ អ្នកវិនិយោគ និងជាហត្ថពលកម្មបរទេស។ កំណើននេះ បានផ្តល់អត្ថប្រយោជន៍ដ៏ច្រើន ជាពិសេសដល់វិស័យសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ រដ្ឋាភិបាល ក៏បានផ្ដល់សារៈសំខាន់ខ្ពស់ចំពោះការគ្រប់គ្រង និងសម្របសម្រួលទិន្នន័យវត្តមានរបស់ជនបរទេសទាំងអស់ ដើម្បីធានាបាននូវភាពសន្តិសុខ និងការគ្រប់គ្រងដ៏មានប្រសិទ្ធភាពនៅពេលកើតមានបញ្ហាណាមួយពាក់ព័ន្ធ។

លោកបានបន្ថែមថា ការគ្រប់គ្រងវត្តមានជនបរទេស គឺជាវិធានការដែលចាំបាច់ និងត្រូវអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដើម្បីរក្សាស្ថិរភាពសង្គម និងសេដ្ឋកិច្ច។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តប្រព័ន្ធគ្រប់គ្រង FPCS (Foreigners Present in Cambodia System) អាចជួយអាជ្ញាធរ ក៏ដូចជាម្ចាស់ទីតាំងទាំងអស់ដែលមានជនបរទេសស្នាក់នៅក្នុងការប្រើប្រាស់ ក៏ដូចជាគ្រប់គ្រងព័ត៌មានរបស់ជនបរទេសទាំងនោះ បានយ៉ាងងាយស្រួល ប្រកបដោយភាពជាក់លាក់ និងមានប្រសិទ្ធភាព៕
អត្ថបទ ៖ សំណាង








-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


