ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌឫស្សីកែវ ចុះធ្វើអនាម័យបរិស្ថាន និងរៀបចំសណ្ដាប់ធ្នាប់ តាមបណ្ដោយផ្លូវសំខាន់ៗ
កាលពីរសៀលថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥ រដ្ឋបាលខណ្ឌឫស្សីកែវ បានអនុវត្តចុះត្រួតពិនិត្យ រៀបចំសណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថាន ក្នុងតំបន់សំខាន់ៗ នៃខណ្ឌ ដោយមានការដឹកនាំពី លោក អ៊ុ គឿន អនុប្រធានការិយាល័យសាធារណការ និងមន្ត្រីការិយាល័យ ព្រមទាំងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ។

លោក អ៊ុ គឿន បានឱ្យដឹងថា សកម្មភាពខាងលើនេះបានប្រព្រឹត្តទៅនៅតាមតំបន់ដូចខាងក្រោម ៖ ១.តាមបណ្តោយផ្លូវជាតិលេខ ៥ ចាប់ពីព្រំប្រទល់ខណ្ឌដូនពេញ រហូតដល់ព្រំប្រទល់ខណ្ឌព្រែកព្នៅ។ ការសំអាតបានធ្វើចាប់ពីចំណុចស្តុបផ្សារតូច ដល់ចំណុចគល់ស្ពានអាកាសឫស្សីកែវ ដោយកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ។ ២.ផ្លូវលេខ ១០០៣ ពីចំណុចស្តុបផ្លូវ ១០០៣ កែងមហាវិថីឈ្នះឈ្នះ ដល់ស្តុបកាំកូស៊ីធី ត្រូវបានសំអាតដោយក្រុមហ៊ុន ៨០០ ស៊ូពើ។ ៣.ផ្លូវលេខ ៥៩៨ ពីចំណុចស្តុបកាំកូស៊ីធី ដល់ចំណុចស្តុបស្វាយប៉ាក កែងផ្លូវជាតិលេខ ៥ ពុំមានអ្វីគួរឱ្យកត់សម្គាល់ឡើយ។

បន្ទាប់មក ក្រុមការងារ បានបន្តចុះពិនិត្យដេប៉ូខ្សាច់តាមបណ្ដោយផ្លូវជាតិលេខ ៥ ឃើញថា ដេប៉ូខ្សាច់ មេគង្គ នៅសង្កាត់ស្វាយប៉ាក ក៏បានរៀបចំធ្វើកន្លែងលាងកង់សម្រាប់រថយន្តដឹកខ្សាច់ចេញពីការដ្ឋានផងដែរ ក្រោយ រដ្ឋបាលខណ្ឌឫស្សីកែវ ចុះណែនាំដល់ម្ចាស់ដេប៉ូខ្សាច់ចំនួន ៥ ទីតាំង ស្ថិតក្នុងសង្កាត់ស្វាយប៉ាក កាលព្រឹកថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៥ ឱ្យរៀបចំកន្លែងលាងសំអាតកង់ឡានតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ មុននឹងធ្វើចរាចរលើដងផ្លូវ។

លោកបានបន្តថា សកម្មភាពនេះមានសារៈសំខាន់ក្នុងការបង្កើនឱ្យបរិស្ថានស្អាត និងធានាសុវត្ថិភាពសាធារណៈក្នុងតំបន់រដ្ឋបាលខណ្ឌឫស្សីកែវ៕
អត្ថបទ ៖ សំណាង







-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


