ព័ត៌មានជាតិ
អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកិច្ចប្រជុំ បន្តពង្រឹងសន្តិសុខ និងប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា ក្នុងមូលដ្ឋាន
កាលពីល្ងាចថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងការងារសន្តិសុខ និងជាពិសេសស្តីពីការអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលកំពុងបង្កគ្រោះថ្នាក់ដល់សង្គម។

កិច្ចប្រជុំពិសេសនេះមានវត្តមានចូលរួមពីតំណាងអធិការនគរបាលខណ្ឌ តំណាងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ គណៈអភិបាលខណ្ឌ គណៈនាយក ប្រធានការិយាល័យទាំង ១១ ចៅសង្កាត់ទាំង ៧ មេប៉ុស្តិ៍សង្កាត់ និងអង្គភាពពាក់ព័ន្ធទាំងអស់។


នាឱកាសនោះ លោកអភិបាលខណ្ឌ បានបង្ហាញពីបំណងច្បាស់លាស់ក្នុងការពង្រឹងការសហការរវាងអាជ្ញាធរមូលដ្ឋាន ដើម្បីចាប់ប្រមែប្រមូលជនអនាថារួចបញ្ជូនទៅមណ្ឌលកែប្រែ តាមដាន បង្ក្រាបក្រុមក្មេងទំនើង និងទប់ស្កាត់សកម្មភាពចម្លែកៗ ដែលប៉ះពាល់ដល់សន្តិសុខសង្គម។

លោកក៏បានរំលឹក និងបញ្ជាក់អំពីការអនុវត្តនូវបទបញ្ជាដ៏ម៉ឺងមាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្ដោតទៅលើការបង្ការ និងប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា ជាបញ្ហាសំខាន់ក្តៅត្រូវអនុវត្ត។ “យុទ្ធនាការបោសសម្អាតការឆបោកតាមបច្ចេកវិទ្យា គឺជាការចូលរួមដ៏សកម្មក្នុងការទប់ស្កាត់អំពើឧក្រិដ្ឋភាពផ្នែកឌីជីថល និងថែរក្សាសុវត្ថិភាពសាធារណៈសម្រាប់ប្រជាពលរដ្ឋ និងសង្គមទាំងមូល”៕
អត្ថបទ ៖ សំណាង






-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


