Connect with us

សន្តិសុខសង្គម

Update៖ ករណីផ្ទុះឆេះទូកុងតឺន័រក្នុងផែស្ងួត​ ហុង​ ឡេងហួរ ឆេះរថយន្ត៥គ្រឿង

បានផុស

នៅ

ករណីផ្ទុះឆេះទូកុងតឺន័រក្នុងផែស្ងួត ហុង ឡេងហួរ ក្នុងភូមិកន្ទោកជេីង​ សង្កាត់កន្ទោក​ ខណ្ឌកំបូល បានបណ្ដាលឲ្យឆេះខូចខាតរថយន្ដនៅក្នុងទូកុងតឺន័រចំនួន៥គ្រឿង តែក្នុងករណីនេះមិនមានអ្នករងរបួសនោះទេ។ តាមព័ត៌មាន រថយន្ដដែលត្រូវអណ្ដាលភ្លើងឆេះ ជាប្រភេទរថយន្ដព្រូស មួយទូកុងតឺន័រមានរថយន្ដសរុប៥គ្រឿងត្រូវឆេះអស់ទាំងស្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានលឺសំឡេងផ្ទុះលាន់ដូចរន្ទះ​ ដោយសំបកទូកុងតឺន័រហោះចេញពីផែធ្លាក់ចម្ងាយប្រហែលជាង១០០ម៉ែត្រ​។ ភ្លាមនោះក៏កេីតជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅតេម្ដង។ ក្រោយទទួលព័ត៌មានភ្លាម ក្រុមរថយន្តពន្លត់អគ្គិភ័យគ្រប់ស្ថាប័នពាក់ព័ន្ធបានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ និងគ្រប់គ្រងបានទាំងស្រុង តែទោះបីយ៉ាងណាគេនៅមិនទាន់ដឹងពីមូលហេតុនៃការផ្ទុះឆេះនេះនៅឡើយទេ។

សូមជម្រាបថា ករណីផ្ទុះឆេះទូកុងតឺន័រនៅក្នុងផែស្ងួត ហុង ឡេងហុង នេះ បានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣និង៤០នាទីរសៀល​ ថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ២០២៥​ នៅក្នុងផែស្ងួត​ ហុង​ ឡេងហួរ​​ នៅចំណុចផែស្ងួត​ ហុង​ ឡេងហួរ​ ភូមិកន្ទោកជេីង​ សង្កាត់កន្ទោក​ ខណ្ឌកំបូល រាជធានីភ្នំពេញ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច​តេជោថា​ការ​ភៀសសឹករបស់ពលរដ្ឋ​ខ្មែរ​បង្ហាញច្បាស់ពីចរិតឈ្លានពាន​របស់ថៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត ចន ណារិទ្ធ ចុះសិក្សាស្ថានភាព និងតម្រូវការផ្តល់ការគាំពារជូនពលរដ្ឋ នៅតាមច្រកទ្វារជាប់ព្រំដែន

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង ផ្ញើសារអបអរសាទរ ជូនចំពោះឯកឧត្តម ហ៊ី សោភា ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិថ្មី សម្រាប់អាណត្តិ៣ឆ្នាំ លើកទី១០

hun sen
នយោបាយ៥ ម៉ោង មុន

សម្ដេចតេជោ៖ ​បើ​អ្នក​ចាត់​ទុក​ខ្ញុំ​ជា​សត្រូវខ្ញុំ​អត់​មាន​ជម្រើស​អ្វី​ក្រៅពីតទល់​ជា​មួយ​អ្នក​ឯងទេ!

ហ៊ុន សែន
នយោបាយ៥ ម៉ោង មុន

សម្ដេចតេជោព្រមានលាតត្រដាងអំពើក្បត់របស់លោក ថាក់ស៊ីន

សន្តិសុខសង្គម១៦ ម៉ោង មុន

ឆ្មក់បង្រ្កាបភោជនីយដ្ឋានយីហោ «ចំការស្នេហ៍» សង្ស័យលួចបង្កប់បម្រើសេវាកម្មផ្លូវភេទ

សេដ្ឋកិច្ច១៥ ម៉ោង មុន

ក្រុមហ៊ុនរុករកប្រេងលំដាប់ពិភពលោករបស់អាមេរិក ប្តេជ្ញាធ្វើការជាមួយ​កម្ពុជា​

ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិអាម៉េរិក Hegseth គ្រោងធ្វើទស្សនកិច្ចនៅកម្ពុជា ក្នុងពេលឆាប់ៗនេះ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ក្រោយជោគជ័យនៅអ៊ីរ៉ង់ ត្រាំ ហាក់ចង់ប្តូរឈ្មោះក្រសួងការពារជាតិ ទៅ «ក្រសួងសង្គ្រាម» វិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ផែថងថាន «បារម្ភ» ពីផល​ប៉ះពាល់​សេដ្ឋកិច្ច​ទាំង​ថៃ និង​កម្ពុជា ​ដោយសារ​ការ​បិទ​ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម