សន្តិសុខសង្គម
ឃាត់ខ្លួនអ្នកបើករថយន្តឈ្នួល និងអ្នកលក់សម្ភារៈជំនឿ ករណីបង្កហិង្សាដាក់គ្នា
បុរសអ្នកបើករថយន្តឈ្នួលម្នាក់ ត្រូវអ្នកលក់សម្ភារៈជំនឿ ព្រួតវាយ ក្រោយបើករថយន្តថយបុកតុលក់ខ្នាយតាន់ ក្នុងនោះ សមត្ថកិច្ចឃាត់ខ្លួនសរុប ៥ នាក់ កាលពីវេលាម៉ោង ១២ និង ១៥ នាទីថ្ងៃត្រង់ ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីសហព័ន្ធរុស្សី ត្រង់ចំណុចស្តុបយូអេង ភូមិក្បាលដំរី ២ សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ។

អ្នកលក់សម្ភារៈជំនឿ ឈ្មោះ បង វែង ភេទប្រុស អាយុជាង ៣០ ឆ្នាំ មានទីលំនៅភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យ។ បុរសនេះ រួមជាមួយប្រពន្ធ កូនម្នាក់ និងបងប្អូនម្នាក់ សរុប ៤ នាក់ ត្រូវនគរបាលឃាត់ខ្លួន។ ចំណែកអ្នកបើកបររថយន្តឈ្នួលឈ្មោះ សួន សាក់ ភេទប្រុស អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិអូរដឹម សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ ក៏ត្រូវនគរបាលឃាត់ខ្លួនដែរ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ អ្នកលក់សម្ភារៈជំនឿ បានយកសម្ភារៈមួយចំនួនមានដូចជា ខ្នាយតាន់ បន្តោងខ្សែកព្រះ ខ្សែដៃអង្កាំជាដើម ទៅដាក់លក់តាមចិញ្ចើមផ្លូវត្រង់ចំណុចខាងលើ ដោយដាក់នៅលើកូនតុតូចមួយ។ លុះដល់ពេលកើតហេតុ ស្រាប់តែបុរសអ្នកបើករថយន្តឈ្នួល បានបើករថយន្ត ១ គ្រឿង ម៉ាកឡិចស៊ិស RX-300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AL-3615 ថយក្រោយកិនសម្ភារៈទាំងនោះ ហើយអ្នកលក់សម្ភារៈជំនឿបានប្រាប់ថា ថយកិនរបស់គាត់ហើយ។

ប្រភពដដែលបានឲ្យដឹងបន្តទៀតថា ពេលនោះ អ្នកបើករថយន្តឈ្នួលបានឆ្លើយថា «តើតុរបស់អ្ហែងហ្នឹងថ្លៃប៉ុន្មាន?» រួចក៏ដើរចូលក្នុងរថយន្តប្រុងបើកចេញទាំងមិនទទួលខុសត្រូវ ហើយអ្នកលក់សម្ភារៈជំនឿ បានរត់ទៅឃាត់ និងដកយកសោរថយន្ត ទើបបណ្ដាលឲ្យមានទំនាស់គ្នា ហើយអ្នកបើករថយន្តឈ្នួលបានវាយ ៣ ដៃ។ បន្ទាប់មក អ្នកលក់សម្ភារៈជំនឿ ក៏បានខលហៅប្រពន្ធ និងកូនប្រុស ព្រមទាំងបងប្អូន ឲ្យទៅជួយព្រួតវាយលើអ្នកបើករថយន្តឈ្នួលនោះវិញយ៉ាងចាស់ដៃ។

ប្រភពខាងលើបានបន្ថែមថា បន្ទាប់មកក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី ២ ចុះទៅឃាត់ខ្លួនទាំងសងខាងតែម្ដង ដោយឃាត់អ្នកលក់សម្ភារៈជំនឿ ប្រពន្ធរបស់គាត់ រួមជាមួយកូនប្រុសម្នាក់ និងបងប្អូនម្នាក់ សរុប ៤ នាក់។ រីឯបុរសអ្នករត់រថយន្តឈ្នួលទ្រមខ្លួន និងត្រូវនគរបាលឃាត់ខ្លួនដែរ រួចនគរបាលបាននាំទៅកាន់ប៉ុស្តិ៍កាកាបទី ២ ដើម្បីដោះស្រាយគ្នា ប៉ុន្តែមិនទាន់ដឹងថា ត្រូវគ្នាបែបណាឡើយ៕
អត្ថបទ ៖ សុខា





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


