Connect with us

ព័ត៌មានជាតិ

ចំនួនអ្នកឆ្លងកូវីដទូទាំងពិភពលោក កើនជាង ១៦៣លាននាក់ និងជាសះស្បើយជាង ១៤២លាននាក់

បានផុស

នៅ

គិតត្រឹមម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនឆ្លងជំងឺ កូវីដ-១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៦៣,៦៩៦,៧១៦ករណី ហើយក្នុងនោះមនុស្សសរុប ៣,៣៩២,៦៤៦នាក់ស្លាប់ និងជាង ១៤២លាននាក់ បានជាសះស្បើយ។ នេះបើយោងតាមគេហទំព័រអន្តរជាតិ Worldometer ។

តួលេខរបស់ Worldometer ក៏បានបញ្ជាក់ផងដែរថា ត្រឹមតែរយៈពេល២៤ម៉ោង ដោយគិតពីព្រឹកម្សិលមិញ រហូតមកដល់ពេលនេះ ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងថ្មីសរុប ៥២៥,៨០៣ករណី និងមានមនុស្សជាង ៩ពាន់នាក់បានស្លាប់។ ក្នុងចំណោមនោះ សហរដ្ឋអាមេរិក នៅតែឈរនៅកំពូលតារាង មានប្រជាជនឆ្លងច្រើនជាងគេដដែល៕

ប្រភព៖ Worldometer

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម