ព័ត៌មានជាតិ
ឥណ្ឌាទុក្ខជាន់លើទុក្ខ! ព្យុះកំណាច សម្លាប់មនុស្សកើនដល់ ៣៣នាក់ និង៩០នាក់បាត់ខ្លួន
គិតត្រឹមរសៀលថ្ងៃពុធនេះ មនុស្សចំនួន៣៣នាក់បានស្លាប់ និងជាង៩០នាក់កំពុងបាត់ខ្លួន បន្ទាប់ពីព្យុះបិសាចមួយ វាយប្រហារប្រទេសឥណ្ឌា ស្របពេលប្រជាជាតិនេះ កំពុងរងទុក្ខខ្លាំងដោយសារវិបត្តិជំងឺកូវីដ-១៩ រលកទី២ដ៏សាហាវ។

ក្រុមមន្រ្តីបាននិយាយថា ខ្យល់បក់ក្នុងល្បឿនរហូតដល់ទៅ ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង បានកម្ទេចបង្អួចផ្ទះនៅតាមមាត់សមុទ្រ, ផ្តួលរំលំបង្គោលភ្លើងនិងដើមឈើរាប់ពាន់ដើមនិងបិទផ្លូវដែលឆ្ពោះទៅតំបន់រងគ្រោះ។ ព្យុះស៊ីក្លូន Tauktae គឺជាប្រព័ន្ធព្យុះចុងក្រោយបង្អស់ ត្រូវបានក្រុមអ្នកជំនាញអះអាងថា កំពុងបង្កើនឥទ្ធិពលនៅក្នុងសមុទ្រអារ៉ាប់។

ទន្ទឹមនោះ ផ្ទះជាង១៦,៥០០ខ្នង ត្រូវខូចខាត, ដើមឈើ៤០,០០០ដើមត្រូវផ្តួលរំលំ ហើយភូមិជិត៦,០០០ភូមិ ត្រូវគ្មានអគ្គិសនីប្រើប្រាស់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Herald Sun
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


