Connect with us

ព័ត៌មានជាតិ

កម្ពុជានឹងទទួលបានវ៉ាក់សាំងសរុបជាង ២៦ លានដូសត្រឹមពាក់កណ្តាលខែសីហាខាងមុខ

បានផុស

នៅ

វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ប្រភេទ​ស៊ី​ណូ​វ៉ា​ក់​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​ចិន​ចំនួន១​លាន​ដូ​ស​បន្ថែមទៀត​ត្រូវបាន ដឹក​មកដល់​ប្រទេស​កម្ពុជា​ហើយនៅ​វេលាម៉ោង១០​ព្រឹកថ្ងៃទី​៣១ខែកក្កដាឆ្នាំ​២០២១​នេះ។បើតាមលោកស្រី យក់ សម្បត្តិ កម្ពុជានឹង​ទទួលបាន​វ៉ាក់សាំង​ចំនួន​ជាង២៦ លាន ដូសត្រឹមពាក់កណ្តាលខែសីហា បានន័យថាកម្ពុជាមានវ៉ាក់​សាំងគ្រប់គ្រាន់​សម្រាប់​ចាក់​ជូនពលរដ្ឋ១០​លាននាក់ និង ចាក់ឲ្យកុមារនិងយុវវ័យចំនួន ២​លាននាក់ ដោយមិនមានការខ្វះ​វ៉ាក់សាំងនោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលប្រទេសកម្ពុជានឹង​ទទួលបាន​វ៉ាក់សាំងទាំងការបញ្ជាទិញ និង វ៉ាក់សាំងអំណោយរបស់ប្រទេស ជាមិត្តតាមយន្តការកូវ៉ាក់ កម្ពុជា​ទទួលបានវ៉ាក់សាំងដែលមានភាពជាក់លាក់ត្រឹមពាក់កណ្តាលខែសីហាចំនួនជាង ២៦ លានដូស ។ ​​ដែលក្នុងនោះវ៉ាក់សាំងរបស់ ចក្រភពអង់គ្លេសក្រោងនឹងមកដល់កម្ពុជានៅថ្ងៃទី ៣ ឬ ៤ សីហា ខាងមុខនេះ ។ ជាមួយនេះកម្ពុជាក៏នៅមានវ៉ាក់សាំងដែលគាំទ្រដោយប្រទេសអូស្ត្រលីតាមរយៈ កូវ៉ាក់ផងដែរ ។

លោកស្រី យក់ សម្បត្តិ បានបន្តថា៖កម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ១០ លាននាក់បូកទាំងវ៉ាក់សាំងសម្រាប់ចាក់ឲ្យកុមារ និង យុវវ័យ អាយុពី១២ឆ្នាំ ដល់១៧ ឆ្នាំចំនួន​២លាន​នាក់​ផងដែរ។ហើយដែលយុទ្ធនាការចាក់វ៉ាក់សាំងឲ្យកុមារនិងយុវវ័យអាយុពី១២ ឆ្នាំ ដល់​១៧ ឆ្នាំ នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែសីហានេះ ។

លោកស្រី យក់ សម្បត្តិ បានបន្តឲ្យដឹងទៀតថា៖វ៉ាក់សាំងJohnson & Johnson របស់​សហរដ្ឋអាមេរិក​និង Astra Zenecaដែលទើបទទួលបាននេះតាមគណៈ កម្មការចំពោះកិច្ចចាក់វ៉ាក់សាំង គ្រោងនឹង​បើកយុទ្ធការចាក់នៅតាមបណ្តាខេត្តជាប់ព្រុំដែនចំនួន ៩ ដែលរួមមាន មណ្ឌល​គិរី,រតនគិរី,​ស្ទឹងត្រែង,​ក្រចេះ,ព្រះវិហារ … ។ លោកស្រីបានបន្តថាដោយសារវ៉ាក់សាំងប្រភេទនេះមានការបរិច្ឆេទកំណត់រយៈពេលខ្លី ដូចនេះ​យើង​មិនអាចរក្សាទុកបានយូរនោះទេ ។

​គេ​សង្កេតឃើញថា​ទោះបីជា​រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ​ក្នុង​ស្មារតី​បុ​រេ​សកម្ម​និង​ម៉ឺងម៉ាត់​ដើម្បី​គ្រប់គ្រង​ការហូរចូល​និង​ការ​ផ្ទុះឡើង​នូវ​ព្រឹត្តិការ ណ៍​សហគមន៍​ជា​បន្ដបន្ទាប់​ក្ដី​, «​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១» នៅតែ​បន្ត​រីក​រាលដាល​ក្នុង​ទ្រង់ទ្រាយ​ធំ​និង​បាន​បង្កើត​នូវ​សម្ពាធ​យ៉ាងធ្ងន់ធ្ងរ​មកលើ ប្រព័ន្ធ​សុខាភិបាល​កម្ពុជា ។ ក្នុង​បរិការណ៍​នេះ​ដូចគ្នា​នឹង​ប្រទេស​ដទៃទៀត​រាជរដ្ឋាភិបាល​បានកំណត់​យក​ការចាក់​វ៉ាក់សាំង ជា​វិធានការ​យុទ្ធសាស្ត្រ​គន្លឹះ​ដ៏​មាន ប្រសិទ្ធភាព​មួយ​ដែល​ត្រូវអនុវត្ត​គួបផ្សំ​ជាមួយនឹង​វិធានការ «៣-​កុំ និង ៣-​ការពារ​» ក្នុងការ​រួមចំណែក​គ្រប់គ្រង​មិនឱ្យ​មានការ​ឆ្លង​រីក​រាលដាល​, ធានាបាន​នូវ​ការ វិលត្រឡប់​ឱ្យបាន​ឆាប់រហ័ស​ទៅរក​«​ប្រក្រតីភាព​ថ្មី​» នៃ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទូទៅ​និង​កិច្ចដំណើរការ​នៃ​វិស័យ​សង្គម​-​សេដ្ឋកិច្ច​។​

​គិត​ត្រឹម​ថ្ងៃនេះ​កម្ពុជា​ទទួលបាន​វ៉ាក់សាំង​សរុប ១៨,៨៥៤,០០០ ដូ​ស​ភាគច្រើនបំផុត​ជា​វ៉ាក់សាំង​ជំនួយ​និង​ទិញ​ពី​ប្រទេស​ចិន ។ វ៉ាក់សាំង​ដែល​កម្ពុជា​ទទួលបាន​រួចមកហើយ​នោះ​រួមមាន​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​(Sinopharm)​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ចំនួន​២,២ លាន​ដូ​ស​,​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​៤ លាន​ដូ​សទិញ​ពី​ក្រុមហ៊ុន​ស៊ី​ណូ​ហ្វា​ម​,​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​(Sinovac)​ទិញ​ពី​ប្រទេស​ចិន​ចំនួន ១១,៥ លាន​ដូ​ស​និង​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នី​កា​(Astra Zeneca)​ជំនួយ​របស់​ខូ​វ៉ា​ក់ (Covax Facility) តាម​អង្គការ​សុខភាព​ពិភពលោក (WHO) ចំនួន​៣២៤,០០០​ដូ​ស​,​វ៉ាក់សាំង Astra Zeneca ជំនួយ​រដ្ឋាភិបាល​ជប៉ុន​តាមរយៈ Covax Facility ចំនួន ៣៣០,០០០ ដូ​ស និង ពេលនេះ​វ៉ាក់សាំង Johnson & Johnson របស់​សហរដ្ឋអាមេរិក​តាមរយៈ Covax Facility ចំនួន ៥០ ម៉ឺន​ដូ​ស ។​

​កម្ពុជា​បាន​សម្រុក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដល់​ពលរដ្ឋ​របស់ខ្លួន​គិត​ត្រឹម​យប់​ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល និង​ក្រសួងការពារជាតិ បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ ជូន​មន្ត្រីរាជការ​ប្រជាពលរដ្ឋ​និង​កងកម្លាំងប្រដាប់អាវុធ​នៅ​ទូទាំងប្រទេស​សរុប​អ្នកបាន​ចាក់​ដូសទី១បានចំនួន៧ ២៣៣ ២៤៧ នាក់ ។ អ្នកបានចាក់ដូសទី២ បានចំនួន ៤ ៧២៩ ៦០៥ នាក់ ស្មើនឹង ៧២.៣៣ភាគរយនៃប្រជាជនគោលដៅសរុប ១០លាននាក់ ៕

ដោយ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៨ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម