កីឡា
SP Falcons សុខចិត្តលើកពេល ៣ ប្រកួតនៅលីគ ចំណាយប្រាក់ច្រើនដើម្បីមកកម្ពុជាមុនច្រើនថ្ងៃ
លីគបាល់ទាត់កំពូលម៉ុងហ្គោលី បានសម្រេចលើកការប្រកួតចំនួន ៣ ឲ្យក្លិប SP Falcons ដើម្បីមានពេលវេលាគ្រប់គ្រាន់សម្រាប់ការចូលរួមប្រកួតពានរង្វាន់ក្លិបអាស៊ី AFC Challenge League នៅប្រទេសកម្ពុជា។

ក្រុម SP Falcons ត្រូវប្រកួតជាមួយក្រុម Khovd Western នៅថ្ងៃអាទិត្យ ទី១៩ ខែតុលា ដែលជាការប្រកួតសប្តាហ៍ទី៦ នៃលីគបាល់ទាត់កំពូលម៉ុងហ្គោលី និងប្រកួតជាមួយក្រុម Ulaangom City ក្នុងសប្តាហ៍ទី៧ នៅថ្ងៃអាទិត្យ ទី២៦ ខែតុលា ហើយប្រកួតជាមួយ Khangarid ក្នុងសប្តាហ៍ទី៨ នៅថ្ងៃទី២ ខែវិច្ឆិកា។ ទោះបីជាយ៉ាងណា ការទាំង ៣ នេះត្រូវបានលើកពេល ជាពិសេសការប្រកួតនៅថ្ងៃទី១៩ ខែតុលា ដែលមុនថ្ងៃប្រកួតពានរង្វាន់ AFC Challenge League ដល់ទៅ ៨ ថ្ងៃក៏ត្រូវបានលើកពេលដែរ។
ដូច្នេះហើយបានជាក្រុម SP Falcons បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា តាំងពីថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២៥ ហើយនៅថ្ងៃទី១៥ ខែតុលា ពួកគេបានចេញហ្វឹកហាត់តែម្តងនៅទីលានរបស់ក្លិបអង្គរថាយហ្គឺរ ក្នុងខេត្តសៀមរាប។

នេះជាការត្រៀមខ្លួនយ៉ាងយកចិត្តទុកដាក់ និងមានពេលវេលាគ្រប់គ្រាន់ បើទោះបីជាពួកគេត្រូវចំណាយថវិកាច្រើនក្នុងការស្នាក់ និងអាហារនៅក្នុងប្រទេសកម្ពុជាច្រើនថ្ងៃក៏ដោយ។ អ្វីដែលសំខាន់សម្រាប់ពួកគេគឺមកកម្ពុជាឲ្យបានច្រើនថ្ងៃដើម្បីឲ្យសន្សាំនឹងអាកាសធាតុ ពីព្រោះអកាសធាតុនៅម៉ុងហ្គោលី ត្រជាក់ ខណៈអាកាសធាតុនៅកម្ពុជាក្តៅ។ ដូច្នេះពួកគេត្រូវហាត់ពត់លត់ដុំនឹងអាកាសធាតុក្តៅដែលពួកគេត្រូវលេងវេលាម៉ោង ៤ រសៀលទាំង ៣ ប្រកួតនៅកម្ពុជា។
SP Falcons ត្រូវប្រកួតបើកឆាកជាមួយក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី២៦ ខែតុលា និងប្រកួតជាមួយក្រុមហ្វីលីពីន Manila Digger នៅថ្ងៃទី២៩ ខែតុលា ហើយចុងក្រោយជាមួយក្រុមឡាវ Ezra FC នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ចំណែកក្រុមម្ចាស់ផ្ទះកម្ពុជា ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតជាមួយក្រុម កងយោធពលខេមរភូមិន្ទ នៅថ្ងៃអាទិត្យ ទី១៩ ខែតុលា មុនពេលការប្រកួត AFC Challenge League មកដល់។ ជាមួយគ្នានេះ ក្រុមភ្នំពេញក្រោន ត្រូវប្រកួតជាមួយក្រុម អាយអេសអាយ ដង្កោសែនជ័យ នៅថ្ងៃអាទិត្យ ទី១៩ ខែតុលា ហើយត្រូវប្រកួតជាមួយក្រុម ណាហ្គាវើលដ៍ នៅថ្ងៃទី២២ ខែតុលា មុនពេលធ្វើដំណើរទៅប្រទេសឥណ្ឌូណេស៊ី៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


