កីឡា
ព្រះខ័នរាជស្វាយរៀង បន្តឈរលើកំពូលតារាងលីគ ខណៈដល់ពេលត្រៀមខ្លួនពានអាស៊ី
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះយ៉ាងធំធេងលើក្រុមម្ចាស់ផ្ទះ កងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ៦-១ សម្រាប់ការប្រកួតសប្តាហ៍ទី៨ នៃលីគបាល់ទាត់កំពូលកម្ពុជា ថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ ២០២៥។

តាមរយៈជ័យជម្នះនេះ ព្រះខ័នរាជស្វាយរៀង រកបាន ១៨ពិន្ទុ បន្តឈរលើកំពូលតារាង បន្ទាប់ពីឈ្នះ ៦ និងចាញ់១ តាមពីក្រោយដោយក្រុមចំណាត់ថ្នាក់លេខ២ ភ្នំពេញក្រោន ដែលមាន ១៧ពិន្ទុ តាមរយៈការឈ្នះ ៥ និង ស្មើ ២។ ភ្នំពេញក្រោន បានក្លាយជាក្រុមតែមួយគត់ដែលមិនទាន់ស្គាល់បរាជ័យ គិតត្រឹមសប្តាហ៍ទី៨។
ចំណែក អង្គរថាយហ្គឺរ ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ដោយមាន ១៥ពិន្ទុ បន្ទាប់ពីឈ្នះ វិសាខា ៣-២ ក្នុងសប្តាហ៍ទី៨។ ពួកគេបានឈ្នះ ៥ និងចាញ់ ២។

ព្រះខ័នរាជស្វាយរៀង ធ្វើបានយ៉ាងល្អក្នុងសប្តាហ៍ទី៨ជាកម្លាំងចិត្តដ៏សំខាន់ក្នុងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ ពូល D ពានរង្វាន់ក្លិបអាស៊ី AFC Challenge League ដែលនឹងចាប់ផ្តើមប្រកួតនៅថ្ងៃអាទិត្យ ទី២៦ ខែតុលា។ តាមរយៈការឈ្នះ កងយោធពលខេមរភូមិន្ទ ៦-១ ឃើញថា ព្រះខ័នរាជស្វាយរៀង មានជម្រើស១១នាក់ដំបូងយ៉ាងល្អ ទាំងកីឡាករបរទេស និងកីឡាករក្នុងស្រុក ដូច្នេះមុនពេលការប្រកួតពានក្លិបអាស៊ីមកដល់គឺមានរយៈពេលមួយសប្តាហ៍ពេញក្នុងការត្រៀមខ្លួន។

នៅថ្ងៃអាទិត្យ ទី២៦ ខែតុលា ព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយក្រុមម៉ុងហ្គោលី SP Falcons វេលាម៉ោង ៤ រសៀល ហើយប៉ះក្រុមរបស់ឡាវ Ezra FC នៅថ្ងៃវេលាម៉ោង ៧ យប់ ថ្ងៃពុធ ទី២៩ ខែតុលា និងចុងក្រោយជួបក្រុមខ្លាំងរបស់ហ្វីលីពីន Manila Digger វេលាម៉ោង ៧ យប់ ថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា៕




អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


