Connect with us

កីឡា

Breaking News! លោក Ruben Amorim ត្រូវបាន Man United បណ្តេញចេញពីតំណែងហើយ

បានផុស

នៅ

ក្លិបបិសាចក្រហម Manchester United បានសម្រេចបណ្តេញគ្រូបង្វឹកសញ្ជាតិ ព័រទុយហ្គាល់ លោក Ruben Amorim ចេញពីតំណែងហើយ បន្ទាប់ពីដឹកនាំបានរយៈពេល ១៤ ខែ។

លោក Ruben Amorim
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលោក Fabrizio Romano បានឱ្យដឹង ថា លោក Amorim ត្រូវបានក្លិបបញ្ចប់តំណែង ជាមួយសុពលភាពភ្លាមៗ ក្រោយបុរសសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៤០ ឆ្នាំរូបនេះ ដឹកនាំ Man United ស្មើគ្នាជាមួយ Leeds United ១-១ កាលពីយប់ថ្ងៃ អាទិត្យ ទី ៤ ខែ មករា។

គួរឱ្យដឹងថា រដូវកាលមុន លោក Ruben Amorim បានដឹកនាំ Man United ឱ្យបញ្ចប់រដូវកាល ដោយឈរនៅលេខរៀងទី ១៥ ក្នុងតារាងចំណាត់ថ្នាក់ Premier League។ ចំណែករដូវកាល ២០២៥-២០២៦ នេះ កំពុងឈរនៅលេខរៀងទី ៦ ក្រោយឆ្លងកាត់ ២០ ប្រកួត ឈ្នះ ៨ ស្មើ ៧ និងចាញ់ ៥ មាន ៣១ ពិន្ទុ៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម