ក្លឹប​វិសាខា ស្នើសុំ​លើក​ពេល​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup ជាមួយ​ក្រុម Lalenok United របស់​ទី​ម័​រ​ខាងកើត​
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

ក្លឹប​វិសាខា ស្នើសុំ​លើក​ពេល​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup ជាមួយ​ក្រុម Lalenok United របស់​ទី​ម័​រ​ខាងកើត​

បានផុស

នៅ

​ផែន​ការដែល​ត្រូវ​ប្រកួត​នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១ ខាងមុខនេះ​រវាង​ក្រុមបាល់ទាត់​វិសាខា ជាមួយ​ក្រុមបាល់ទាត់ Lalenok United របស់​ទី​ម័​រ​ខាងកើត ក្នុង​វគ្គ​ជម្រុះ​បឋម​ក្នុង​ពានរង្វាន់​បាល់ទាត់​កម្រិត​ទ្វីប​២​ក្នុង​ទ្វីបអាស៊ី AFC Cup 2021 ត្រូវបាន​លើក​ពេល​ទៅ​ខែឧសភា ឆ្នាំ​២០២១ វិញ​ដោយ​ភាគី​ខាង​ក្លិប​បាល់ទាត់​វិសាខា ជា​អ្នកស្នើសុំ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ហុក សុចិ​ត្រា អគ្គលេខាធិការ​របស់​ក្លិប​បាល់ទាត់​វិសាខា ត្រូវបាន​ស្រង់​សម្តី​ដោយសារ​ព័ត៌មាន​ក្លិប​ថា​៖«​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) បានសម្រេច​លើក​ពេល​ប្រកួត​នេះ​តាម​ការស្នើសុំ​របស់​យើង ដោយ​ផ្អែកលើ​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការរីក​រាលដាល​ខ្លាំង​ជំងឺ​កូ​វីដ​-19 នៅ​កម្ពុជា ដែល​បង្ខំ​ឱ្យ​ប្រកួត​និង​ការប្រមូលផ្ដុំ​ហ្វឹកហាត់​របស់​ក្លិប​ទាំងអស់​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​។ ជា​ចម្លើយ AFC បាន​យល់​ស្របតាម​ការស្នើសុំរ​បស់​ក្លិប​វិសាខា នេះ​ផងដែរ​»​។​

​មុន​ទទួលបាន​កៅអី​ឡើង​ទៅលេង​ក្នុង​ពានរង្វាន់ AFC Cup តំណាងឱ្យ​កម្ពុជា ក្រុមបាល់ទាត់​វិសាខា គឺ​ម្ចាស់​ជើងឯក​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២០​។ តាម​ផែនការ​ដំបូង​ក្រុម​វិសាខា ត្រូវ​ជួប​ក្រុម Lalenok United នៅ​ប្រទេស​សិង្ហ​បុរី​។ ប៉ុន្តែ​ក្រោយ​ប្តូរ​កាលបរិច្ឆេទ​ប្រកួត​ទៅធ្វើ​នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១ វិញ​ក្លិប​បាល់ទាត់​វិសាខា បាន​ស្នើសុំ​ទៅកាន់ AFC ឱ្យជួយ​ស្វែងរក​ប្រទេស​ជា​សមាជិក​ណា​ដែលមាន​សុ​វត្តិភាព​សម្រាប់​ធ្វើជា​ទឹកដី​កណ្ដាល ក្នុងការ​ប្រកួត​នេះ​ផងដែរ​។​

​សូម​រំលឹក​ផងដែរ​ថា​ក្រុមបាល់ទាត់​ដែល​ឈ្នះ​ក្នុងជំនួប​រវាង​ក្រុម​វិសាខា ជាមួយ​ក្រុម Lalenok United នៅក្នុង​វគ្គ​ជម្រុះ​បឋម​នៅ​តំបន់​អាស៊ាន នេះ​នឹង​ឡើងទៅ​ជួប​ក្រុម Persipura Jayapura របស់​ឥណ្ឌូណេស៊ី ដែល​កំពុង​នៅ​ឈរ​ចាំ​វគ្គ​ជម្រុះ​ជុំ​ទី​២​បន្តទៀត ខណៈ​អ្នកឈ្នះ​មានឈ្មោះ​ឡើងទៅ​ប្រកួត​ក្នុង​ពូ​ល H​។ ពូ​ល H ធ្វើ​នៅ​សឹង្ហ​បុរី​៖ Kedah Darul Aman (​ម៉ាឡេស៊ី​), Lion City Sailors (​សឹង្ហ​បុរី​), Saigon (​វៀតណាម​) ដែល​កំពុង​រង់ចាំ​។​

​តាម​គម្រោង​ពានរង្វាន់ AFC Cup នេះ​ធ្វើឡើង​ពីថ្ងៃ​ទី​៧ ខែមេសា ដល់​ថ្ងៃទី​២៦ ខែ វិច្ឆិកា ឆ្នាំ​២០២១ ដោយមាន​ប្រកួត​ជម្រុះ ៣​វគ្គ មុនដ​ល់វគ្គ​ចែក​ពូ​ល ហើយ​បន្ត​ប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់ រួមមាន​អាស៊ី​ខាងត្បូង​, អាស៊ី​កណ្តាល​, អាស៊ី​ខាងកើត និង​អាស៊ីអាគ្នេយ៍ រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​តែម្តង​៕​

អត្ថបទ៖ ម៉េង ហួរ​

សូមចុចអាន៖ អតីត​កីឡាករ​ជម្រើស​ជាតិ ​សុខ ​សុវណ្ណ​ ធ្វើតេស្ត​លើក​ទី​១​អវិជ្ជមាន​តែ​​សមាជិក​គ្រួសារ​៧​នាក់​ឆ្លង​កូវីដ​-19

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច​តេ​ជោ ស្នើ​ឲ្យ​កម្លាំង​នគរបាល ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​បាន​នូវ​រាល់​ឧបាយកល​របស់​ក្រុម​ឧទ្ទាម កុំ​ឲ្យ​ពួកគេ​សម្រេច​ផែនការ​ទុច្ចរិត

កូវីដ-១៩៧ ម៉ោង មុន

ខេត្តកំពង់ស្ពឺ​បិទ​ទីតាំង​ព​ិនិ​​ត្យ​ព្យាបាល​ជំងឺ​​៣​កន្លែង ​ជា​បណ្តោះ​អាសន្ន​ក្រោយ​មាន​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​កូ​វីដ១៩

ព័ត៌មានជាតិ៧ ម៉ោង មុន

មុននេះ សមត្ថកិច្ចចាប់ខ្លួនកូនប្រសាឧកញ៉ា ហេង សៀ ជួលមនុស្សថតរូបអាសអាភាស បំផ្លាញកិត្តិយស កញ្ញា ​មាន ពេជ្ររីតា

ព័ត៌មានជាតិ៨ ម៉ោង មុន

គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ផ្អាក​ប្រារព្ធ​ទិវា​ជាតិ នៃ​ការចងចាំ ថ្ងៃទី​២០ ខែឧសភា ដោយសារ​ការ​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានខ្លីៗ៨ ម៉ោង មុន

នាំខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ទៅសាកសួរករណីជួលមនុស្សថតរូបអាសអាភាសបំភាន់សាធារណជន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services