កីឡា
កត្តា៣យ៉ាងនេះធ្វើឲ្យកីឡាករកម្ពុជាមិនសូវបានទៅលេងនៅក្រៅប្រទេស
កង្វះការផ្សព្វផ្សាយ គុណភាពក្រុមបាល់ទាត់ជម្រើសជាតិ និងភ្នាក់ងារដោះដូរកីឡាករប្រហែលជាបញ្ហាប្រឈមធំដែលរារាំងដល់កីឡាករបាល់ទាត់កម្ពុជាក្នុងការទទួលបានឱកាសទៅលេងនៅក្រៅប្រទេស។

លោក Pep Munoz គ្រូបង្វឹកក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានមើលឃើញថា កីឡាករកម្ពុជាមានសមត្ថភាពអាចប្រកួតប្រជែងនៅក្នុងតំបន់បាន ប៉ុន្តែផ្ទុយទៅវិញពិភពខាងក្រៅមិនសូវបានស្គាល់ ឬដឹងច្រើនពីបាល់ទាត់កម្ពុជាទេ។

លោកបានលើកឡើងថា ៖«មិនមែនជាការងាយស្រួលទេរឿងនេះ ពីព្រោះមានប្រទេសជាច្រើនដែលមិនដឹងច្បាស់ពីបាល់ទាត់កម្ពុជា ដូច្នេះយើងត្រូវបង្ហាញពិភពខាងក្រៅឲ្យស្គាល់ពីកម្រិតលីគកម្ពុជា។ យើងត្រូវតែបង្ហាញហេដ្ឋារចនាសម្ព័ន្ធកីឡដ្ឋានរបស់យើងឲ្យប្រទេសគេបានឃើញថា យើងមានការប្រកួតប្រជែងកម្រិតណា? យើងមានកីឡាករល្អ ហើយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក៏ត្រូវតែបង្ហាញកម្រិតគុណភាពរបស់ខ្លួនដែរ។ អីចឹងពេលគេឃើញពីភាពខ្លាំងរបស់យើង គេនឹងចាប់អារម្មណ៍»។

«ខ្ញុំឃើញច្បាស់ណាស់ ជាក់ស្តែងនៅក្រុមរបស់ខ្ញុំ មានកីឡាករល្អៗច្រើន។ ពួកគេមានសមត្ថភាពអាចទៅលេងនៅក្រៅប្រទេសយ៉ាងពិតប្រាកដ តែរឿងសំខាន់មួយទៀតគឺមិនសូវមានភ្នាក់ងារទិញដូរកីឡាករ។ អីចឹង បើអត់មានភ្នាក់ងារទាក់ទងគឺកីឡាករកម្ពុជានឹងមិនមានឱកាសចេញទៅក្រៅប្រទេសទេ»។ លោកបានបញ្ជាក់។

បច្ចុប្បន្នមានតែកីឡាករ សៀង ចន្ធា ម្នាក់គត់ដែលបានចេញទៅលេងនៅលីគទី២របស់ប្រទេសកាតារក្នុងលក្ខខណ្ឌខ្ចីជើង១រដូវកាល។ ប្រសិនបើរូបគេធ្វើបានល្អ និងអភិវឌ្ឍខ្លួនកាន់តែខ្ពស់ រូបគេនឹងកាន់តែមានឱកាសច្រើន។

កន្លងមក ធារី ចន្ថាប៊ីន, ប្រាក់ មុន្នីឧត្តម, ចាន់ វឌ្ឍនាកា និង កែវ សុខផេង ធ្លាប់បានទៅលេងនៅលីគម៉ាឡេស៊ី ប៉ុន្តែមានតែ ធារី ចន្ថាប៊ីន ដែលទទួលបានជោគជ័យជាងគេដោយលេងនៅទីនោះបាន២រដូវកាល។ បន្ទាប់មកលីគម៉ាឡេស៊ីក៏មិនឃើញមានទាក់ទងកីឡាករកម្ពុជាទៅលេងបន្តទៀត។

ដោយឡែក លីគកម្ពុជា២០២៣-២៤ បានកំណត់ឲ្យក្លិបចុះបញ្ជីកីឡាករកូតាអាស៊ាន ហើយមានក្លិបភាគច្រើនបាននាំចូលកីឡាករអាស៊ានដូចជាកីឡាករមីយ៉ាន់ម៉ា ទីម័រខាងកើត ឡាវ ហ្វីលីពីន ថៃ និងសិង្ហបុរី ជាដើម ហើយពួកគេនឹងរួមចំណែកពង្រឹងសមត្ថភាពក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួន៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


