កីឡា
សមាគមបាល់ទាត់ជប៉ុនបញ្ជាក់ថា មិនបានដឹងរឿង លោក Saito មកធ្វើជា CEO នៅលីគកម្ពុជា
លោក Tashima Kohzo ប្រធានសមាគមកីឡាបាល់ទាត់ជប៉ុន (JFA) មិនបានដឹងរឿងលោក Saito Satoshi មកធ្វើការជានាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា (CPL) ទេ បន្ទាប់ពីបុរសជប៉ុនរូបនេះមិនត្រូវបានបន្តកុងត្រាកាលពីដាច់ខែតុលា ឆ្នាំ២០២៣។
លោក Kohzo បានលើកឡើងថា ៖«ខ្ញុំសូមជម្រាបឯកឧត្តម (សៅ សុខា) យើងមិនបានដឹងជាមុនទេថា គាត់បានមកកាន់តំណែងនៅកម្ពុជានោះទេ។ ថ្មីៗនេះ មានការជូនដំណឹងរបស់យើងថា ពេលនេះលោក Saito កំពុងផ្តល់ពាក្យ ឬដំបូន្មានដល់ផ្នែកបច្ចេកទេស។ ជាការពិត យើងនឹងកែតម្រូវ នៅពេលដែលគ្រូបង្វឹករបស់យើងត្រូវការធ្វើបច្ចុប្បន្នភាពដែលត្រូវពិភាក្សាជាមួយឯកឧត្តម ខៀវ សាម៉េត លោក កែវ សារ៉េត និងលោក រ៉ានាថ»។

ប្រធានសមាគមបាល់ទាត់ជប៉ុនបានបញ្ជាក់ថា តាមពិតលោក Saito ធ្លាប់ធ្វើការនៅ JFA និងសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ផ្នែកទីផ្សារ ហើយមិនធ្លាប់ធ្វើកិច្ចការពាក់ព័ន្ធនឹងបច្ចេកទេសឡើយពីមុន។ គាត់មិនធ្លាប់បានសម្រេចលទ្ធផលការងារអ្វីនៅពេលធ្វើការជាមួយ AFC ឡើយ ហើយ AFC បានបញ្ចប់កុងត្រារបស់គាត់។
លោក Kohzo បានសង្កត់ធ្ងន់ថា ៖«ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំងផងដែរដែលដឹងថា គាត់បានទទួលការគាំទ្រពី JFA ប៉ុន្តែដូចខ្ញុំបានជម្រាបខាងដើម យើងមិនបានដឹងទាល់តែសោះថា គាត់ទៅធ្វើការនៅកម្ពុជា ដូច្នេះគាត់មិនបានទទួលការគាំទ្រពី JFA នោះទេ»។
សូមបញ្ជាក់ថា Saito Satoshi ត្រូវបានក្រុមហ៊ុនលីគបាល់ទាត់កម្ពុជាបញ្ចប់កុងត្រាត្រឹមបំណាច់ឆ្នាំ២០២៣ ប៉ុន្តែលោកបានចាកចេញត្រឹមដាច់ខែតុលាកន្លងទៅនេះ បន្ទាប់ពីត្រូវបានតែងតាំងជានាយកប្រតិបត្តិកាលពីឆ្នាំ២០២១។
តាមសេចក្តីប្រកាសតែងតាំងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានបង្ហាញថា Saito ធ្លាប់ជាអ្នកគ្រប់គ្រងផ្នែកទីផ្សារនៅក្លិបបាល់ទាត់ FC Barcelona ធ្លាប់ជាអនុប្រធានការិយាល័យបេសកកម្មពិសេសរបស់សមាគមកីឡាបាល់ទាត់ជប៉ុន (JFA) ជានាយកទីផ្សារនៅសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងជាទីប្រឹក្សារបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA)។
ទោះបីជាយ៉ាងណា ក្នុងរយៈពេលជាង២ឆ្នាំកន្លងទៅ លីគបាល់ទាត់កំពូលកម្ពុជាក៏មានការីកចម្រើនគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែគោលដៅរកប្រាក់ចំណូលឲ្យបាន៣លានដុល្លារក្នុងមួយរដូវកាលមិនបានសម្រេចទេ ខណៈលោកទទួលបានប្រាក់ខែរាប់ម៉ឺនដុល្លារអាមេរិក៕



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


