Connect with us

កីឡា

ប៉ះគ្នាយប់នេះ គ្រូប៉ាគីស្ថានប្តេជ្ញាបង្កើតមុខមាត់ថ្មីលើដីកម្ពុជា

បានផុស

នៅ

លោក Stephen Constantine គ្រូ​បង្វឹក​ជម្រើស​ជាតិ​ប៉ាគីស្ថាន​បាន​​ប្តេជ្ញា​បង្កើត​មុខ​មាត់​ថ្មី​នៅ​លើ​ទឹក​ដី​កម្ពុជា​នៅ​ពេល​ក្រុម​ទាំង​ពីរ​ប៉ះ​គ្នា​ វេលា​ម៉ោង​៧យប់ ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២៣ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី១ ជើង​ឯក​ពិភព​លោក ឆ្នាំ​២០២៦ (FIFA World Cup 2026)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់​ផ្ទះ​កម្ពុជា​បាន​ត្រៀម​ខ្លួន និង​សម្រិត​សម្រាំង​កីឡាករ​ពិសេស​ប្លែក​ជាង​មុន​ៗ ស្រប​ពេល​ក្រុម​ភ្ញៀវ​ប៉ាគីស្ថាន​ត្រូវ​បាន​គេ​មើល​ឃើញ​ពី​ការ​ត្រៀម​បាន​យ៉ាង​ល្អ​ប្រសើរ​ដែល​នឹង​ក្លាយ​ជា​ឧបសគ្គ​ធំ​សម្រាប់​កម្ពុជា។

កម្ពុជា​បាន​​​ធ្វើ​សញ្ជាតូបនីកម្ម​ក្នុង​ការ​នាំ​ចូល​កីឡាករ​បរទេស​ដើម្បី​ឲ្យ​ក្លាយ​ជា​សមាជិក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិគឺ​កីឡាករ​ជប៉ុន Yudai Ogawa ដែល​​នឹង​ជួយ​តំបន់​បម្រើ​កណ្តាល​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។ ជា​មួយ​គ្នា​នេះ កីឡាករសញ្ជាតិ​ដើម​កាមេរូន Privat Mbarga ក៏​បាន​ចូល​ជម្រើស​ជាតិ​កម្ពុជា​ដែល​នឹង​ជួយ​ដល់​តំបន់​ប្រយុទ្ធ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។

ចំពោះ​ប៉ាគីស្ថាន​វិញ​មាន​លក្ខណៈ​ខុស​ប្លែក​ស្ទើរ​ទាំង​ស្រុង​ទៅ​នឹង​​ឆ្នាំ​២០១៩​ដែល​ធ្លាប់​ចាញ់​កម្ពុជា​២​ដង​ក្នុង​វគ្គ​ជម្រុះ​ជើង​ឯក​ពិភព​លោក​ឆ្នាំ​២០២២។ កីឡាករ​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ ខ្សែបម្រើ Rahis Nabi វ័យ២៤ឆ្នាំ របស់​​ក្លិប Digenis Akritas Morphou FC លីគលំដាប់ទី២ ប្រទេសសាយប្រឹស។ រូប​គេ​ជា​អតីត​យុវជន​ជម្រើស​ជាតិ​អង់គ្លេស​ដែល​ធ្លាប់​ឈ្នះ​ជើង​ឯក​យុវជន​ទ្វីប​អឺរ៉ុប​អាយុ​ក្រោម​១៩​ឆ្នាំ។ ជា​មួយ​គ្នា​នេះ ​ ខ្សែប្រយុទ្ធ Otis Khan វ័យ២៨ឆ្នាំ របស់​​ក្លិប Grimsby Town F.C. លីគ​ទី៤របស់​អង់គ្លេស។ រូប​គេ​​ជា​អតីតយុវជន Manchester United និង Barnsley FC។

លោក Felix Dalmas គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​បាន​និយាយ​ថា ៖«ក្រុម​ប៉ាគីស្ថានឥឡូវ​នេះ កីឡាករ​សុទ្ធ​តែ​មាន​គុណភាព។ កីឡាករ​​ជាច្រើន​លូត​លាស់​បាល់ទាត់​នៅ​អឺរ៉ុប។ ប្រៀប​ធៀប​ពេល​នោះ នឹង​ពេល​នេះ​​គឺ​ខុស​គ្នា​ខ្លាំង​មែន​ទែន។ ពួក​គេ​មាន​កីឡាករ​ក្មេង​ៗ​ដែល​មាន​គុណភាព​ខ្ពស់​ដែល​ជា​ឧបសក្គ​ធំ​សម្រាប់​យើង»។

ដោយឡែលោក Stephen Constantine គ្រូ​បង្វឹក​ជម្រើស​ជាតិ​ប៉ាគីស្ថាន​បាន​និយាយ​ថា ៖«កម្ពុជា​​ជា​ក្រុមមាន​លក្ខណៈ​អាជីព​ទាំង​កីឡាករ គ្រូ​នបង្វឹក​ និង​ក្រុម​ការងារ។ ថ្វី​បើ​យើង​ធ្លាប់​ចាញ់​កម្ពុជា​២​ដង តែ​លើក​នេះ​យើង​នឹង​មាន​អ្វី​ថ្មី​ដែល​ត្រូវ​បង្ហាញ»។

តាម​ស្ថិតិ កម្ពុជា និង ប៉ាគីស្ថាន ធ្លាប់​ជួប​គ្នា​ពីរ​ដង​កាល​ពី​ឆ្នាំ​២០១៩ ក្នុង​ជម្រុះ​ជើង​ឯក​ពិភព​លោក​ឆ្នាំ​២០២២។ ពេល​នោះ កម្ពុជា​ឈ្នះ​២-០ នៅ​រាជ​ធានី​ភ្នំពេញ​ និង​ឈ្នះ​២-១ នៅ​ដី​កណ្តាល​ក្នុង​ប្រទេស​កាតារ។

ឥឡូវ​នេះ ប្រទេស​ប៉ាគីស្ថាន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​រៀបចំ​ការ​ប្រកួត​ក្នុង​ដី​វិញ​ហើយ បន្ទាប់​ពី​ស្ថានភាពសន្តិសុខ​ល្អ​ប្រសើរ ដូច្នេះ​ជើង​ទី​២ នា​ថ្ងៃ​ទី​១៧ ខែ​តុលា កាន់​តែ​លំបាក​សម្រាប់​កម្ពុជា៕

អត្ថបទ៖ វីរបុត្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទី មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​ភាគី​ហត្ថលេខី​នៃ​អនុស្សរណៈ​លើ​ការយោគយល់​គ្នា ស្តីពី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៣-២០២៧

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម៥ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ១១ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១៣ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម