កីឡា
លោក ឃិន ឧសីហា ប្រាប់ថា ការងារអាជ្ញាកណ្តាលទទួលរងការប្រមាថ
លោក ឃិន ឧសីហា អាជ្ញាកណ្តាលបាល់ទាត់កម្ពុជាបានបង្ហាញពីបញ្ហាប្រឈមរបស់អាជ្ញាកណ្តាលដែលទទួលរងទុក្ខ ការប្រមាថមើលងាយ ស្របពេលគ្រប់គ្នាទទួលបានភាពត្រឹមត្រូវ និងបំណងរបស់ខ្លួន។

នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ លោក ឃិន ឧសីហា ដែលជាអាជ្ញាកណ្តាល១រូបទទួលបានការគោរព និងសរសើរពីអ្នកគាំទ្រច្រើនបានលើកឡើងថា ៖«គ្រប់គ្នាទទួលបានភាពត្រឹមត្រូវ និងបំណង តែពួកខ្ញុំរងទុក្ខខ្លោចផ្សារ ការប្រមាថ ក្រេបជញ្ជក់កម្លាំងញើសឈាម»។
ការលើកឡើងរបស់អាជ្ញាកណ្តាលបាល់ទាត់កម្ពុជារូបនេះកើតឡើង ស្របពេលការកាត់សេចក្តីរបស់អាជ្ញាកណ្តាលបាល់ទាត់កម្ពុជាមួយចំនួនទទួលរងការរិះគន់ពីអ្នកគាំទ្រមួយរយៈពេលចុងក្រោយ។ ជាពិសេសការកាត់សេចក្តីសម្រាប់ការប្រកួតរវាង វិសាខា និងភ្នំពេញក្រោន កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រហូតធ្វើឲ្យវិសាខាប្រកាសដកខ្លួនចេញពីការប្រកួតគ្រប់កម្មវិធី។

ការងាររបស់អាជ្ញាកណ្តាលទទួលបន្ទុកធ្ងន់ និងក្លាយជាមុខព្រួញនៃការស្តីបន្ទោស ប្រសិនបើការកាត់សេចក្តីខ្លះចន្លោះ ហើយអ្នកគាំទ្រកម្របានយល់ពីស្ថាភាពការងារ បញ្ហាប្រឈម និងផលវិបាករបស់អាជ្ញាកណ្តាលណាស់៕
អត្ថបទ៖ វីរបុត្រ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


