កីឡា
លោកស្រី ទ្រី សុថាវី នៅក្នុងវិស័យកីឡា៣០ឆ្នាំ និងជាស្ថាបនិកមួយរូបជាមួយថ្នាក់ដឹកនាំបង្កើតកីឡាលើកទម្ងន់
លោកស្រី ទ្រី សុថាវី ដែលជាអ្នកកីឡាចាស់វស្សាមួយរូបនៅកម្ពុជាបានប្រឡូកក្នុងវិស័យមួយនេះប្រហែល ៣០ឆ្នាំមកហើយ និងជាស្ថាបនិកមួយជាមួយថ្នាក់ដឹកនាំបង្កើតឲ្យមានកីឡាលើកទម្ងន់ដំបូងនៅប្រទេសកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ន។

លោកស្រី ទ្រី សុថាវី
លោកស្រី ទ្រី សុថាវី បានឲ្យដឹងថា លោកស្រីចាប់លេងកីឡាដំបូងគឺកីឡាយូដូ អំឡុងឆ្នាំ១៩៩៦ មកម្ល៉េះ និងបន្តហ្វឹកហាត់កីឡាផ្សេងៗ និងបម្រើការងារជាមន្ត្រីកីឡាក្នុងសហព័ន្ធកីឡាជាតិផង និងក្នុងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងនាពេលកន្លងមក។

លោកស្រី ទ្រី សុថាវី
អ្នកដើមកំណើតមកពីខេត្តតាកែវរូបនេះបន្ថែមទៀតថា លោកស្រីអាចលេងកីឡាយូដូ កីឡាចំបាប់ កីឡាលើកទម្ងន់ និងកីឡាមួយចំនួនទៀត។ ក្រៅជាកីឡាការិនីមួយរូបប្រកួតតំណាងប្រទេសជាតិហើយនោះលោកស្រីក៏ជាអ្នកដែលចូលរួមម្នាក់ដែរដែលជួយឲ្យមានសហព័ន្ធកីឡាលើកទម្ងន់នៅកម្ពុជាតាំងពីឆ្នាំ២០១៨។ អំឡុងឆ្នាំ២០១៨ នោះអ្នកដែលផ្ដួចផ្ដើមបង្កើតឲ្យមានសហព័ន្ធ ឬមានកីឡាមួយនេះគឺលោក វ៉ាត់ ចំរើន កាលនោះលោកជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងស្ថាបនិកចាស់ៗមួយចំនួនទៀត។ អំឡុងពេលនោះផងដែរលោកស្រីជាមនុស្សដំបូងដែលថ្នាក់ដឹកនាំទុកចិត្ត និងដឹងពីសមត្ថភាពបានបញ្ជូនទៅសិក្សាវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាលើកទម្ងន់នៅឯប្រទេសថៃ។ ក្រោយមកទៀតឆ្នាំ២០១៩ លោកស្រីត្រូវបានថ្នាក់ដឹកនាំបញ្ជូនទៅសិក្សាវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹក និងមន្ត្រីចៅក្រមអាជ្ញាកណ្ដាលជាថ្មីទៀតនៅប្រទេសមីយ៉ាន់ម៉ា។

លោកស្រី ទ្រី សុថាវី
អតីតអ្នកកីឡាចាស់វស្សាក្នុងពហុកីឡដ្ឋានជាតិខាងលើបន្តទៀតថា ក្រោយសហព័ន្ធមានការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំរួចមកក៏មានការប្រមូលផ្ដុំក្រោមការមើលខុសត្រូវ និងជាគ្រូបង្ហាត់តាំងពីដំបូងៗនោះមកដោយលោកស្រីផ្ទាល់។ ដំណើរការការងាររបស់សហព័ន្ធមួយចំនួន ការមើលថែទាំ ការបង្ហាត់បង្រៀន រួមទាំងការដឹកនាំចេញទៅប្រកួតនៅប្រទេសសិង្ហបុរី ប្រទេសវៀតណាម និងការចេញទៅហ្វឹកហាត់នៅឯប្រទេសចិនគឺលោកស្រីជាអ្នកដឹកនាំ និងនៅជាប់ជាមួយក្រុមជម្រើសជាតិអំឡុងពេលនោះ។ នៅថ្មីៗនេះលោកស្រីក៏បានដឹកនាំសិស្សទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឯប្រទេសបារ៉ែនផងដែរ។

លោកស្រី ទ្រី សុថាវី
អំឡុងផ្ទុះជំងឺកូវីដខ្លាំងលើពិភពលោកនោះស្រីក៏បានដឹកនាំក្រុមជម្រើសជាតិកីឡាលើកទម្ងន់ទៅហ្វឹកហាត់នៅប្រទេសចិនរហូតឆ្លងជំងឺទៀតផង។ ប៉ុន្តែដោយចិត្តស្រឡាញ់ និងចង់ឲ្យសិស្សរបស់ខ្លួនកើនឡើងសមត្ថភាពលោកស្រីមិនដែលថ្អូញថ្អែរអំពីផលលំបាកអំឡុងពេលដែលខ្លួនឆ្លងជំងឺកូវីដនៅឯប្រទេសចិននោះឡើយ។ ទីបំផុតកីឡាមួយនេះក៏មានឈ្មោះ និងមានជំហររឹងមាំ មានធនធានកីឡាករ កីឡាការិនី ដំណើរការដូចសហព័ន្ធដទៃដែរដែលទាំងនេះជាការរួមចំណែកធំពីលោកស្រី។ យ៉ាងណាកាលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ នេះលោកស្រីត្រូវបង្ខំចិត្តដើរចេញពីកីឡាដែលខ្លួនស្រឡាញ់ និងបានអភិវឌ្ឍន៍អស់រយៈពេល ៦-៧ឆ្នាំមកនេះហើយ។ នោះដោយសារតែលោកស្រីមិនបានជាប់ឆ្នោតជាគ្រូ ជម្រើសជាតិទៀតទេនៃការរៀបចំដោយថ្នាក់ដឹកនាំថ្មីៗរបស់សហព័ន្ធក្នុងមហាសន្និបាតវិសាមញ្ញកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ថ្មីៗនេះឡើយ៕










លោកស្រី ទ្រី សុថាវី និងសិស្ស
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


