កីឡា
សហព័ន្ធកីឡាលើកទម្ងន់ បានរៀបចំមហាសន្និបាតវិសាមញ្ញបង្ហាញសមិទ្ធផល និងលើកទិសដៅឆ្នាំថ្មី
សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាដែលដឹកនាំដោយលោក តែម ម៉ឺន បានធ្វើមហាសន្និបាតវិញសាមញ្ញកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ បង្ហាញពីសមិទ្ធផលឆ្នាំចាស់ និងលើកទិសដៅការងារនៅឆ្នាំថ្មីឆ្ពោះទៅរកការអភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើន។

ទិដ្ឋភាពមហាសន្និបាតវិសាមញ្ញា
លោក តែម ម៉ឺន ប្រធានសហព័ន្ធបានឲ្យដឹងថា នៅឆ្នាំចាស់២០២៥ កន្លងទៅនេះសហព័ន្ធមានភាពរីកចម្រើន និងទទួលបានសមិទ្ធផលគួរឲ្យកត់ស្គាល់ដូចជាការចេញទៅប្រកួតតំណាងកម្ពុជា និងការរៀបចំការប្រកួតជើងឯកថ្នាក់ជាតិផងដែរ។
ប្រធានសហព័ន្ធខាងលើលើកឡើងទៀតថា ឆ្នាំ២០២៦ នេះត្រូវតែខំប្រឹងប្រែងបន្ថែមទៀតតាមរយៈការរៀបចំឲ្យមានផែនការហ្វឹកហាត់ និងការចេញទៅប្រកួតនៅឯក្រៅប្រទេសផ្សេងៗ។ សហព័ន្ធនឹងព្យាយាមបង្កើនទំនាក់ទំនងជាមួយអន្តរជាតិដើម្បីជំរុញអភិវឌ្ឍន៍ និងជាឱកាសទទួលការជួយជ្រោមជ្រែងទាំងផ្នែកបច្ចេកទេស ឬសម្ភាសហ្វឹកហាត់ជាដើម។

ទិដ្ឋភាពមហាសន្និបាតវិសាមញ្ញ
មហាសន្និបាតវិញសាមញ្ញរបស់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ធ្វើឡើងកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការ NOCC ដោយមានលោក តែម ម៉ឺន ជាប្រធាន និងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងតំណាងក្រសួង ក្លឹប ជាច្រើនទៀត។ ជាមួយគ្នានោះដែរសហព័ន្ធបានតែងតែលោក វ៉ា ស៊ិនភីរម្យ ជាអនុប្រធានផងដែរ៕



ទិដ្ឋភាពមហាសន្និបាតវិសាមញ្ញា
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


