Connect with us

កីឡា

អ្នក​លេង​គុន​ខ្មែរ​ បឺត​ សង្ឃឹម​ អាច​ស្តា​កិត្តិយស​ឡើង​វិញ​បាន​ទេ​នៅ​លើ​ទឹកដី​អូស្ត្រាលី​ជា​លើក​ទី២​ ឆ្នាំ​២០២៦

បានផុស

នៅ

ក្រុម​គុន​ខ្មែរ​ទាំង ​៦រូប​ និង​ក្រុម​ការងារ​គ្រូ​បង្វឹក​បាន​ទៅ​ដល់​ប្រទេស​អូស្ត្រាលី​កំពុង​តែ​ធ្វើ​ទម្ងន់​ដើម្បី​ត្រៀម​ការ​ប្រកួត​នៅ​ថ្ងៃ​ទី១៧​ ខែ​កក្កដា​ ឆ្នាំ​២០២៦​​ ស្រប​ពេល​នេះ​ជា​លើក​ទី២​ ហើយ​សម្រាប់​កីឡាករ​ បឺត​ សង្ឃឹម​ នៅ​ទីនោះ។​

កីឡាករ បឺត សង្ឃឹម​

និយាយ​ចំពោះ​កីឡាករ​ បឺត​ សង្ឃឹម​ រូប​គេ​បាន​ជាន់​ទឹកដី​អូស្ត្រាលី​ជា​លើក​ទី២​ បន្ទាប់​ពី​លើក​ទី១​ ប្រកួត​ចាញ់​ក្នុង​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ BBC​ ជា​មួយ​អ្នក​ប្រដាល់​សៀម។​ ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​លើក​ទី១​ នោះ​គឺ​បាន​ធ្វើ​ឲ្យ​គាំទ្រ​នៅ​កម្ពុជា​ និង​ឯ​អូស្ត្រាលី​មាន​ការ​ខក​ចិត្ត​ជា​ខ្លាំង​ដោយ​ការទន្ទឹង​រង់ចាំ​ទស្សនា​ជា​យូរ​សប្ដាហ៍​ ប៉ុន្តែ​លទ្ធផល​បែរ​ជា​ចាញ់​ត្រឹម​ទឹកទី១​ ទៅ​វិញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ បឺត សង្ឃឹម​

ស្អែក​នេះ​កីឡាករ​ បឺត​ សង្ឃឺម​ នឹង​ត្រូវ​ប៉ះ​ជើង​ខ្លាំង​ Sulaiman Hashemi លើ​ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម។​ ការ​ប្រកួត​លើក​ទី២​ នេះ​ច្បាស់​ណាស់​ពិត​ជា​សំខាន់​ខ្លាំង​ចំពោះ​ បឺត​ សង្ឃឹម​ ដើម្បី​ស្តា​កិត្តិយស​ឡើង​វិញ​ពិសេស​ស្វែង​រក​ជ័យជម្នះ​ជូន​អ្នក​គាំទ្រ​នៅ​អូស្ត្រាលី ​និង​​កម្ពុជា​វិញ។​ គេ​ឃើញ​កូន​សិស្ស​លោក​ សេន​ ប៊ុនថេន​ រូប​គេ​មិន​ទទួល​ការ​ប្រកួត​ផ្សេងៗ​នោះ​ឡើយ​មួយ​រយៈពេល​ចុងក្រោយ​នេះ​ដោយ​សារ​តែ​បញ្ហសុខភាព​ផង​ និង​អាច​ជា​ការ​ថែរក្សា​ខ្លួន​ ឬ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ផង​សម្រាប់​ការ​ប្រកួត​សំខាន់​នៅឯ​អូស្ត្រាលី​លើក​ទី២​ នេះ។​

បឺត​ សង្ឃឹម​ ប្រកួត​កន្លងទៅ

បញ្ជាក់​ដែរ​ថា​ កីឡាករ​ បឺត​ សង្ឃឹម​ ទៅ​ប្រកួត​លើក​ទី១​ កាល​ពី​ថ្ងៃ​ទី១៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៤​ នៅ​ពេល​នោះ​ចាញ់​កីឡាករ​សៀម​ យូ ធិន​ ក្នុង​ទឹក​ទី១​ ដោយ​គ្រូ​ពេទ្យ​បញ្ឈប់​ការ​ប្រកួត​ព្រោះ​របួស​បែក​ធំ​ពេក។​ ស្អែក​នេះ​រូប​គេ​និង​ក្រុម​គុន​ខ្មែរ​ ៥រូប​ផ្សេង​ទៀត​នឹង​ប្រកួត​ជា​ថ្មី​នៅ​លើ​ទឹកដី​អូស្ត្រលី។​ រង់​ចាំ​មើល​កីឡាករ​គុន​ខ្មែរ​រូប​ណា​ខ្លះ​រួម​ទាំង​ បឺត​ សង្ឃឺម​ អាច​ដណ្ដើម​ជ័យជម្នះ​បាន​ទេ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម