កីឡា
ពានយុវជន សុីភីអីល ឃែរ ខាប់ U14 មាន ១០ ក្រុមចូលរួម ខណៈការចាប់ឆ្នោតធ្វើឡើងស្អែកនេះ
ពានរង្វាន់យុវជន សុីភីអីល ឃែរ ខាប់ អាយុក្រោម ១៤ ឆ្នាំ (CPL Cares Cup 2026 U14) នឹងរៀបចំលើកដំបូងនៅឆ្នាំ ២០២៦ ខណៈការចាប់ឆ្នោតបែងចែកពូលនឹងធ្វើឡើងនៅថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២៦។

សម្រាប់ដំណើរការនៃការប្រកួតពាន សុីភីអីល ឃែរ ខាប់ អាយុក្រោម ១៤ ឆ្នាំ ជាលើកដំបូងនេះ គឺមានក្រុមយុវជន របស់ក្លិបអាជីពនៃលីគកំពូល កម្ពុជា ចំនួន ១០ ចូលរួម ក្នុងនោះមាន កងយោធពលខេមរិភូមិន្ទ អឹមអូអាយ កំពង់ដេវ៉ា អង្គរថាយហ្គើរ ឡាយហ្វ ខេត្តព្រះសីហនុ អាយអេសអាយ ដង្កោរសែនជ័យ វិសាខា បឹងកេត ណាហ្គាវើលដ៍ ភ្នំពេញក្រោន និង ព្រះខ័នរាជស្វាយរៀង។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ពានរង្វាន់យុវជននេះ រៀបចំឡើងក្នុងគោលបំណងជួយឲ្យបណ្តាក្លិបបាល់ទាត់ ដែលកំពុងចូលរួមការប្រកួតជម្រើសជើងឯកលីគកំពូលកម្ពុជា អាចបំពេញបាននូវលក្ខខណ្ឌតម្រូវតាមលក្ខខណ្ឌអាជ្ញាបណ្ណក្លិបអន្តរជាតិ ជាពិសេសតាមចំណុចវិនិច្ឆ័យផ្នែកកីឡា របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) ដើម្បីទទួលបានសិទ្ធិពេញលេញក្នុងការចូលរួមការប្រកួតរៀបចំដោយស្ថាប័នប្រចាំទ្វីបនេះ។
គួរបញ្ជាក់ផងដែរ ថា ការប្រកួតពានរង្វាន់ សុីភីអីល ឃែរ ខាប់ អាយុក្រោម ១៤ ឆ្នាំនេះ នឹងធ្វើឡើងនៅទីលានហ្វឹកហាត់របស់ក្លិប ភ្នំពេញក្រោន ដោយការប្រកួតនឹងធ្វើឡើង ២ ថ្ងៃ គឺនៅថ្ងៃ សៅរ៍ ទី ២៨ និង ថ្ងៃ អាទិត្យ ទី ២៩ ខែ មីនា ឆ្នាំ ២០២៦៕

អត្ថបទ៖ សេម កុសល
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


