កីឡា
កុំភ្លេច រសៀលនេះ ក្រុម U20 នារីកម្ពុជា ប្រកួតជាមួយ ក្រុមនារី លីបង់ នៅចិន
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាអាយុ២០ឆ្នាំ (U20) ត្រូវប្រកួតជាមួយក្រុម U20 នារីលីបង់ វេលាម៉ោង ២:៣០នាទី រសៀល ថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២៥ វគ្គជម្រុះក្នុងពូលពានរង្វាន់នារីអាស៊ី AFC U20 Women’s Asian Cup 2026 នៅប្រទេសចិន។

នេះជាស្ថិតិថ្មីសម្រាប់ក្រុមបាល់ទាត់នារីកម្ពុជាអាយុ ២០ឆ្នាំដែលមានឈ្មោះចូលរួមប្រកួតក្នុងពានរង្វាន់នារីកម្រិតអាស៊ី ពីព្រោះកន្លងមកមិនធ្លាប់បានចូលរួមឡើយ ហើយមានតែក្រុមធំប៉ុណ្ណោះដែលមានសកម្មភាពលើឆាកអន្តរជាតិ។

ក្រុមនារីកម្ពុជា ស្ថិតនៅពូល E ដែលមានក្រុមនារីម្ចាស់ផ្ទះ ចិន លីបង់ និងស៊ីរី។ នៅថ្ងៃទី៨ ក្រុមនារីកម្ពុជា ត្រូវប៉ះម្ចាស់ផ្ទះ ចិន និងចុងក្រោយ ប៉ះ ក្រុមនារីស៊ីរី នៅថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៥។ ការប្រកួតនេះក្រុមនីមួយៗមានពេលវេលាសម្រាកតែ២ថ្ងៃប៉ុណ្ណោះ។

សូមបញ្ជាក់ថា ការប្រកួតជម្រុះក្នុងពូលនេះមានក្រុមចំនួន ៣៣ ដែលត្រូវបានបែងចែកជា ៨ ពូល ហើយពូលចំនួន ៧ មាន ៨ក្រុម និង ១ ពូលទៀតមាន ៥ក្រុម។ បន្ទាប់ពីបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូល ក្រុមលេខ១ក្នុងពូលទាំង ៨ និងក្រុមលេខ ២ ល្អបំផុតចំនួន ៣ សរុប ១១ ក្រុម បូកនឹងម្ចាស់ថៃ ត្រូវជា ១២ក្រុម សម្រាប់ការប្រកួត ជុំចុងក្រោយ នៅឆ្នាំ ២០២៦៕

អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


