ភូមិកីឡា គឺជាចំណុចយុទ្ធសាស្ត្រសំខាន់ ដើម្បីជំរុញឲ្យការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទទួលបានជោគជ័យ
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

ភូមិកីឡា គឺជាចំណុចយុទ្ធសាស្ត្រសំខាន់ ដើម្បីជំរុញឲ្យការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទទួលបានជោគជ័យ

បានផុស

នៅ

នៅក្នុង​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​ភូមិ​កីឡា ដោយផ្ទាល់ និង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា Zoom នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រ​សួ ង​ការពារជាតិ និង​ជា​ប្រធាន CAMSOCបានផ្តល់​អនុសាសន៍​ថា ភូមិ​កីឡា គឺជា​ចំ ណុ​ច​យុទ្ធសាស្ត្រ​សំខាន់ ដើម្បី​ជំរុញ​ឲ្យ​ការទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ទទួលបាន​ជោគ ជ័យ ដោយ​ភូមិ​កីឡា​នេះ នឹង​ទទួល​ការ​ស្នាក់នៅ​-​ហូបចុក​របស់​ប្រតិភូ​-​អត្ត​ព​លិ​ក ក្នុង​កម្រិតស្តង់ដារ​អន្តរជាតិ ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​ជាតិ សេចក្តី​ថ្លៃថ្នូរ​ជាតិ ក្នុងពេល​ទទួល​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ រៀងរាល់​២​ឆ្នាំ​ម្តងនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAM SOC​មានប្រសាសន៍ប្រាប់​អ្នក​សារព័ត៌​មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ថា អ្វី​ដែល​សំខាន់ នៅ​ក្នុង​កិច្ចប្រជុំ គឺ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ពិជ័យ​សេនា បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​សាងសង់​បន្តសកម្មភាព​សាង សង់​ឲ្យ​សម្រេចបាន​ទាន់ពេលវេលា និង​បន្ថែម​នូវ​តម្រូវ​ការចាំបាច់​ផ្នែក​បច្ចេកទេស​មួយចំនួនទៀត។

ការធ្វើ​បទ​បង្ហាញ​ពី​អ្នកឧកញ៉ា សៀ ឬ​ទ្ធី នៃ​ក្រុមហ៊ុន WorldBridge Sport Willage ដែល​ទទួលបាន​សិទ្ធិ​សាងសង់​ភូមិ​កីឡា ដែល​ក្រុមហ៊ុន​សាងសង់​នេះ​បាន​បំពេញ​កាតព្វកិច្ច​ក្នុងការ​បង្ហាញ​វឌ្ឍនភាព​ការងារ​សាងសង់​ឲ្យ​ទាន់ពេលវេលា​។ ជា មួយ​គ្នា​នោះ អ្នកឧកញ៉ា សៀ ឬ​ទ្ធី ក៏បាន​អះអាង​ជាថ្មី​ថា ដំណើរការ​សាងសង់​នេះ​នឹង​សម្រេចបាន​តាម​ផែនការ និង​មិន​ធ្វើ​ឲ្យ ខូច​កិត្តិយស​ជាតិ​នោះទេ ដោយ​ដំណើរការ​សាងសង់​នឹងធ្វើ​ឲ្យ​បាន​រួចរាល់​តាម​ផែនការ​។​

លោក​អគ្គលេខាធិការ​បន្ថែម​ថា «​ការអះអាង​របស់​ក្រុមហ៊ុន​សាងសង់​នេះ​បានធ្វើ​ឲ្យ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧ​បនាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC មាន​ទំនុកចិត្ត​ខ្ពស់ ក្នុងការ​ត្រៀមខ្លួន​គ្រប់​ទម្រង់​ទាំងអស់ ដើម្បី​ត្រៀម​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ២០២៣​។ អ្វីដែល​សំខាន់ គឺ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ពិជ័យ​សេនា​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​សាងសង់​បន្តសកម្មភាព​សាងសង់​ឲ្យ​សម្រេចបាន​ទាន់ពេលវេលា និង​បន្ថែម​នូវ​តម្រូវ​ការចាំបាច់​ផ្នែក​បច្ចេក ទេស​មួយចំនួនទៀត ដែល​លោក​បណ្ឌិត ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍ CAM SOC បានលើកឡើង​»​។

«​ដូច្នេះ ភូមិ​កីឡា​នេះ គឺជា​ចំណុច​យុទ្ធ សាស្ត្រ​សំខាន់ ដើម្បី​ជំរុញ​ឲ្យ​ការទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ទទួលបាន​ជោគជ័យ ដោយ​ភូមិ​កីឡា​នេះ​នឹង​ទទួល​ការ​ស្នាក់នៅ​-​ហូបចុក​របស់​ប្រតិភូ​-​អត្ត​ព​លិ​ក ក្នុង​កម្រិតស្តង់ដារ​អន្តរជាតិ ដើម្បី​បម្រើ​ដល់​ផល​ប្រ យោជន៍​ជាតិ សេចក្តី​ថ្លៃថ្នូរ​ជាតិ ក្នុងពេល​ទទួល​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ រៀងរាល់​២​ឆ្នាំ​ម្តងនេះ​។

លោក ​វ៉ា​ត់ ចំរើន សង្កត់ធ្ងន់ថា ជារួម​នៅ ក្នុង​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ថ្នាក់​ដឹក នាំ CAMSOC ទទួលបាន​ភាពកក់ក្តៅ​នៃ​ដំណើរការ​វឌ្ឍនភាព​ការងារ​សាងសង់​ភូមិ​កីឡា​នេះ តាម​ផែនការ​»​។​

សូមបញ្ជាក់ថា តាម​ផែនការ ដំណើរការ​សាងសង់​ភូមិ​កីឡា ដែល​ស្ថិតនៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​នឹងត្រូវ​បញ្ចប់ នា​ចុង ឆ្នាំ​២០២២ ដោយ​ភូមិ​កីឡា​នេះ​អាច​បម្រើ​ដល់​ការ​ស្នាក់នៅ​របស់​ប្រតិភូ អត្ត​ព​លិ​ក មន្ត្រី​បច្ចេកទេស ប្រមាណ ១​ម៉ឺន​នាក់ ក្នុងពេល​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣៕

អត្ថបទ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services