កីឡា
ខេត្តសៀមរាបជាជំរំហ្វឹកហាត់ និងប្រកួតរបស់អត្តពលិកប្រណាំងកង់ សម្រាប់ត្រៀមស៊ីហ្គេមវៀតណាម និងកម្ពុជា
សហព័ន្ធកីឡាទោចក្រយាន បានសម្រេចជ្រើសរើសយកខេត្តសៀមរាបធ្វើជាជំរំហ្វឹកហាត់ និងប្រកួត ដើម្បីបង្កើននូវកម្លាំងកាយ និងបច្ចេកទេសកីឡាករ កីឡាការិនី ដើម្បីត្រៀមស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម និងស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
នេះជាយុទ្ធសាស្ត្រដ៏សំខាន់មួយ ដើម្បីពង្រឹងសមត្ថភាពអត្តពលិក ជាមួយនឹងការបន្ថែមនូវការអប់រំផ្លូវចិត្ត។ ការអប់រំសុខភាពផ្លូវចិត្តជាយុទ្ធសាស្ត្រអាចជួយជំរុញឲ្យអត្តពលិក ដែលខ្ចីបទពិសោធន៍មានទំនុកចិត្តខ្ពស់អាចប្រជែងលើឆាកអន្តរជាតិ ដោយជោគជ័យ។


លោក អ៊ុច សុខវិបុល គ្រូបង្វឹកជម្រើសជាតិកីឡាទោចក្រយានបានអះអាងថា ការដាក់ចេញនូវយុទ្ធសាស្ត្រការអប់រំសុខភាពផ្លូវចិត្តបន្ថែមលើការហ្វឹកហាត់បង្កើនបច្ចេកទេស គឺជាយុទ្ធសាស្ត្រសំខាន់ជួយជំរុញឲ្យអត្តពលិកដែលខ្ចីបទពិសោធន៍អាចអភិវឌ្ឍន៍សមត្ថភាពរីកចម្រើនខ្លាំង អាចចូលរួមប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ដោយពុំមានភាពភ័យខ្លាច។

គ្រូបង្វឹករូបនេះ ពន្យល់ថា កីឡាការិនីជម្រើសជាតិកីឡាទោចក្រយាន២រូប ដែលកំពុងទទួលការបណ្តុះបណ្តាលក្នុងជំរំហ្វឹក ហាត់នៅខេត្តសៀមរាប ត្រៀមចូលរួមស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមជាលើកដំបូង។ ដូច្នេះហើយយើងត្រូវបន្ថែមការអប់រំសុខភាពផ្លូវចិត្ត លើការហ្វឹកហាត់បង្កើនបច្ចេកទេស ដើម្បីអភិវឌ្ឍសមត្ថភាពឲ្យរីកចម្រើនខ្លាំង នឹងមានភាពជឿជាក់ ជួយកីឡាករកីឡាការិនីបន្សាំខ្លួនជាមួយកីឡាករក្នុងតំបន់អាស៊ី៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026



