កីឡា
យ៉ាតវិទូ ច័ន្ទទិវា ជឿជាក់ថា នឹងប្រជែងបានមេដាយ នៅស៊ីហ្គេមវៀតណាម
កីឡាករជម្រើសជាតិឈុតថ្នាល យ៉ាតវិទូ ច័ន្ទទិវា ដែលទើបឡើងមកជម្រើសជាតិឈុតធំ ក្នុងឆ្នាំ២០២១នេះ បានបង្ហាញជំនឿចិត្តថា នឹងប្រជែងបានមេដាយ នៅស៊ីហ្គេមវៀតណាមមិនខាន។
យុវជនវ័យ២១ឆ្នាំរូបនេះ កំពុងហ្វឹកហាត់លើវិញ្ញាសារត់ល្បឿន ១០០ ម៉ែត្រ, ២០០ម៉ែត្រ និង ៤០០ ម៉ែត្រ ហើយបានបង្ហាញការតាំងចិត្តខ្ពស់ ជំរុញការហ្វឹកហាត់អភិវឌ្ឍសមត្ថភាពឈានទៅប្រជែងដណ្តើមមេដាយជូនកម្ពុជា ក្នុងការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសវៀតណាម ឆ្នាំ២០២២ ខាងមុខនេះ។ យុវជនវ័យ ២១ឆ្នាំរូបនេះ អះអាងថា កន្លង មកក៏ធ្លាប់បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរ ជាតិបាន៣ទៅ៤លើក ទទួលបានចំណាត់លេខ ៦ឬ៧ ក្នុងវគ្គជម្រុះដែរ។ ដូច្នេះ បូករួមការហ្វឹកហាត់បន្ថែម នៅទីលានស្តង់ដារ នាកីឡដ្ឋានជាតិ មរតកតេជោ នឹងការចេញទៅហ្វឹកហាត់នៅចិនទៀត នឹងជំរុញឲ្យសមត្ថភាពវិវឌ្ឍអាចប្រជែងដណ្តើមមេដាយជាក់ជាមិនខាន ។


យ៉ាតវិទូ ច័ន្ទទិវា រំពឹងជឿជាក់ថា ការជួយជំរុញពីគ្រូបង្វឹក និងការផ្តល់កម្លាំងចិត្តគាំទ្រពីថ្នាក់ដឹក នាំ នឹងជួយឲ្យទទួលបានជោគជ័យពីការប្រកួតលើឆាកអន្តរជាតិ ជាពិសេសពីការប្រកួតស៊ីហ្គេម នៅវៀតណាម ។

សូមបញ្ជាក់ថា យ៉ាតវិទូ ច័ន្ទទិវា ជាកីឡាករអត្តពលកម្មជម្រើសជាតិឈុតថ្នាល ទើបជាប់ជាជម្រើសជាតិឈុតធំ នៅក្នុងឆ្នាំ២០២១នេះ កំពុងហ្វឹកហាត់លើវិញ្ញាសារត់ល្បឿន ១០០ ម៉ែត្រ ,២០០ម៉ែត្រ និង៤០០ម៉ែត្រ ប៉ុន្តែវិញ្ញាសាដែលសង្ឃឹមខ្ពស់ថា ប្រជែងបានមេដាយ គឺវិញ្ញាសា ២០០ម៉ែត្រ និង៤០០ម៉ែត្រ៕
អត្ថបទ៖ វិសិទ្ធ
-
សន្តិសុខសង្គម១៩ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង



