Connect with us

កីឡា

ក្លឹប​ចំបាប់​ព្រះធាតុ​ខេត្ត​ពោធិ៍សាត់​ មាន​សិស្ស​ចូល​ហ្វឹកហាត់​បាន​ប្រហែល​ ៥០-៦០​នាក់​ហើយ​

បានផុស

នៅ

ក្លឹប​ចំបាប់​ព្រះធាតុ​ ក្នុង​ខេត្ត​ពោធិ៍សាត់​ របស់​កីឡាករ​ជម្រើស​ជាតិ​ ហេង​ វុទ្ធី​ ថា​តាំង​ពី​ចាប់​បើក​រហូត​មក​ដល់​ពេល​នេះ​មាន​កីឡាករ​ កីឡាការិនី​ថ្នាល​ចូល​ហ្វឹកហាត់​បាន​ប្រហែល​ ៥០-៦០​នាក់​មក​ហើយ​ជា​រៀងរាល់​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាពក្លឹបព្រះធាតុ

ម្ចាស់​ក្លឹប​ព្រះធាតុ​កីឡាករ​ ហេង​ វុទ្ធី​ បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​ប្រសិន​បើ​សិស្ស​មក​ហ្វឹកហាត់​ជុំ​គ្នា​នោះ​មាន​ចន្លោះ​ពី​ ៥០-៦០​នាក់​ឯណោះ។​ ប៉ុន្តែ​បើ​មក​ហាត់​យ៉ាង​តិច​បំផុត​ក៏​មាន​ចំនួន​ពី​ ៣០​នាក់​នោះ​ដែរ​ជា​រៀងរាល់​ចុង​សប្ដាហ៍។​

កីឡាករ​ ហេង​ វុទ្ធី​ បន្ថែម​ទៀត​ថា​ បើ​ទោះ​ជា​មាន​សិស្ស​ចូល​ហ្វឹកហាត់​ច្រើន​ដូច​នេះ​ក្ដី​គឺ​ក្លឹប​នៅ​តែ​បន្ត​ទទួល​ស្វាគមន៍​ចំពោះ​យុវជន​ដទៃ​ទៀត​ដែល​មាន​បំណង​ចង់​ចូល​ហ្វឹកហាត់​ទៀត។​ ព្រោះ​ក្លឹប​នេះ​គឺ​បង្កើត​ឡើង​ចង់​ផ្សព្វផ្សាយ​ពី​កីឡា​ចំបាប់​ និង​ចូលរួម​បណ្ដុះធនធាន​ថ្នាល​ឲ្យ​បាន​ច្រើន​ដើម្បី​បន្ត​វេន​រៀមច្បង​ប្រកួត​ប្រជែង​មេដាយ​អន្តរជាតិ​ជូន​កម្ពុជា​នៅ​ថ្ងៃ​ខាង​មុខ។​

ទិដ្ឋភាពប្រកួត​ថ្ងៃសម្ពោធក្លឹប

ចំពោះ​ការ​ចំណាយ​ផ្សេងៗ​លើ​ការ​ហ្វឹកហាត់​នេះ​ក៏​អស់​ថវិកា​ច្រើន​ផង​ដែរ​ដូច​ជា​ថ្លៃ​ទឹក​ភ្លើង​ក្លឹប​ ថ្លៃ​ភេសជ្ជៈ​ ទឹក​សម្រាប់​កីឡាករ​ កីឡាការិនី​ញុំគឺ​មាន​បញ្ហា​ប្រឈម​ខ្លះៗ​ដែរ។​ បើ​ទោះ​ជា​សប្ដាហ៍​ណា​ខ្លះ​លោក​រវល់​នៅ​ភ្នំពេញ​យ៉ាងណា​ក្ដី​ក៏​មាន​គ្រូៗ​ចាំ​បើក​ក្លឹប​ និង​បង្ហាត់​សិស្ស​​ដែរ​គឺ​មិន​ផ្អាក​សកម្មភាព​នោះ​ឡើយ។​

ទិដ្ឋភាព​ក្លឹបចំបាប់ព្រះធាតុ

បញ្ជាក់​ដែរ​ថា​ ក្លឹប​ចំបាប់​ព្រះ​ធាតុ​ខេត្ត​ពោធិ៍សាត់​ទើប​តែ​សម្ពោធ​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី៥​ ខែ​មិថុនា​ ឆ្នាំ​២០២៦​ នេះ​នោះ​ទេ។​ ក្លឹប​នេះ​ផ្ដួចផ្ដើម​ពី​កីឡាករ​ ហេង​ វុទ្ធី​ ​ជា​ជម្រើស​ជាតិ​ដែល​មាន​ស្នាដៃ​ក្នុង​វិស័យ​កីឡា​ចំបាប់​ និង​មាន​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​លោក​ ខេស៊ី​ បាណេត​ អនុប្រធាន​សហព័ន្ធ​ផង​ដែរ​ទើប​សម្រេច​បាន​នៅ​ក្លឹប​បែប​ស្ដង់ដា​មួយ​នេះ​ឡើង។​ ក្លឹប​ចំបាប់​នេះ​គឺ​មាន​ទីតាំង​នៅ​ភូមិឥន្ធ្យា ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់៕​

ទិដ្ឋភាពប្រកួត​ថ្ងៃសម្ពោធក្លឹប

អត្ថបទដោយ៖ នួន​ ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម