Stamp ថាមានផែនការដើម្បីយកឈ្នះ Phogat នាវគ្គផ្ដាច់ព្រ័ត្រ
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

Stamp ថាមានផែនការដើម្បីយកឈ្នះ Phogat នាវគ្គផ្ដាច់ព្រ័ត្រ

បានផុស

នៅ

Stamp Fairtex មានក្ដីសុបិនចង់ក្លាយជាកីឡាការិនីគ្រងខ្សែក្រវាត់ ៣ ប្រភេទកីឡានៅសង្វៀន ONE Championship បន្ទាប់ពីរូបគេឈ្នះជើងឯក ONE Women’s Atomweight World Grand Prix នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាល​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ កីឡាការិនី​ថៃ​ បាន​យកឈ្នះ​កីឡាការិនី​ប្រេ​ស៊ី​ល Julie Mezabarba នៅ​ព្រឹត្តិការណ៍ ONE: NEXTGEN កាល​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ដើម្បី​ឡើង​ជួប​ខ្លា​ញី​ឥណ្ឌា Ritu “The Indian Tigress” Phogat នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។

​មុន​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ អតីត​ម្ចាស់​ខ្សែក្រវាត់​មួយ​ថៃ និង​ឃី​ក​បុក​សី​ង បានបង្ហាញ​ថា​គេ​មាន​ជំនាញ​ប្រកួត​ឈរ​កម្រិត​កំពូល និង​ក្បាច់​ដេក​ទៀតផង​កម្រិត​ខ្ពស់​ ក្នុងការ​ប្រកួត​គុន​ចម្រុះ​។

Stamp បាន​ថ្លែងថា ៖«​ការប្រកួត MMA មិនមែន​មួយ​ថៃ​។ ប៉ុន្តែ​ជំនាញ​របស់ខ្ញុំ គឺ មួយ​ថៃ ហើយ Julie ជំនាញ​ឃី​ក​បុក​សី​ង​។ គេ​បាន​ព្យាយាម​ប្រើ​ឃី​ក​បុក​សី​ង​ជាមួយ​ខ្ញុំ​។ ដូច្នេះ​ទើប​ខ្ញុំ​ប្រើ​មួយ​ថៃ ជាមួយ​គេ​។ ខ្ញុំ​ដឹងថា ខ្ញុំ​ប្រសើរ​ជាង​រូបគេ ហើយ​គេ​នឹង​ចាញ់​ខ្ញុំ​។ មួយទៀត ខ្ញុំ​ការពារ​ការចូលចាប់រ​បស់ Julie បានល្អ​ផង​»​។

​កីឡាការិនី​ថៃ​នៅតែ​ចិញ្ចឹមចិត្ត​ឡើងទៅ​ដណ្ដើម​ខ្សែក្រវាត់ ONE Women’s Atomweight World Title ពី​កីឡាការិនី​អាមេរិក​-​សិង្ហ​បុរី “Unstoppable” Angela Lee នាពេលខាងមុខ​។ ដូច្នេះ រឿងនេះ​អាច​កើតឡើង បើសិន​រូបគេ​ទទួល​ជ័យជម្នះ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Grand Prix​។ សិស្ស​គុន​ក្លិប Fairtex បង្ហើប​អំពី Ritu ថា​៖«​គេ​ពិតជា​គូប្រជែង​ខ្លាំង​។ ខ្ញុំ​ត្រូវធ្វើ​ឲ្យ​ល្អ​បំផុត ព្រោះ​គេ​ពូកែ​ប្រកួត​ដេក និង ចំបាប់​ផង​។ ខ្ញុំ​ហ្វឹកហាត់​ឲ្យ​ល្អ ជាពិសេស​ផែនការ​លើ​ជំនាញ​ចាប់​ផ្ដួល​។ ខ្ញុំ​ត្រូវ​រៀបចំ​ឲ្យ​ឆ្លាត​ជាង​រូបគេ​»​។

​កីឡាការិនី​វ័យ ២៣ ឆ្នាំ​សង្កត់ធ្ងន់ថា ៖ «​បើសិន​ខ្ញុំ​រក្សា​ការប្រកួត​ឲ្យ​ឆ្ងាយ ជាមួយ Ritu ខ្ញុំ​នឹង​អាច​ចេញ​កណ្ដាប់ដៃ​,​ចាប់​អុក​, ប្រើ​ជង្គង់​, ទាត់ ហើយ​ខ្ញុំ​នឹង​ឈ្នះ​ការប្រកួត​នេះ​»​។

​គួរ​ដឹងថា វគ្គ ONE Women’s Atomweight World Grand Prix គ្រោង​នឹងធ្វើ​ឡើង​នា​ដើមខែ ធ្នូ ខាងមុខ ដែលជា​ការប្រកួត​ជក់ចិត្ត​ដណ្ដើម​កៅអី​ឡើង​ជួប Angela Lee៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម៤ ម៉ោង មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍៤ ម៉ោង មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍៤ ម៉ោង មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services