កីឡា
មកដឹងពីតម្លៃខ្លួនការប្រកួតរបស់ជើងខ្លាំងអាមេរិកម្នាក់នេះនៅ ONE
មែនទែនទៅ ប្រាក់តម្លៃខ្លួនឡើងប្រកួតប្រដាល់នៅទ្វីបអាស៊ីមិនត្រូវបានលាតត្រដាងជាសាធារណៈដូចជាសហរដ្ឋអាមេរិកឡើយ។ ទោះបីជាស្ថាប័នរៀបចំការប្រកួតនីមួយៗនៅអាស៊ីមិនបង្ហាញពីតម្លៃខ្លួនឡើងប្រកួត ប៉ុន្តែពេលខ្លះសាមីខ្លួនកីឡាករផ្ទាល់ជាអ្នកប្រាប់អ្នកសារព័ត៌មាន។
កាលពីខែមករា ឆ្នាំ២០១៤ ជាពេលចូលមកកាន់ទឹកដីអាស៊ីលើកដំបូង បន្ទាប់ពីប្រឡូកនៅសង្វៀន UFC កីឡាករគុនចម្រុះអាមេរិក Ben Askren បានឲ្យដឹងថា រូបគេទទួលបានប្រាក់តម្លៃខ្លួនរាល់ការប្រកួតទាបបំផុត៥ម៉ឺនដុល្លារអាមេរិក ព្រមជាមួយគ្នានេះក៏មានឱកាសទទួលបានប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់គូប្រកួតជក់ចិត្តចំនួន៥ម៉ឺនដុល្លារទៀត។
ប្រាក់រង្វាន់លើកទឹកចិត្តនេះត្រូវបានគេដឹងថាជា«ប្រាក់រង្វាន់ ONE Warrior»ត្រូវបានប្រកាសជាសាធារណៈកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៤ និងបានផ្តល់ជាលើកដំបូងនៅព្រឹត្តិការណ៍ប្រកួត War of Dragons នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤ដែលផ្តល់ឲ្យសម្រាប់កីឡាករវ៉ៃបានល្អមើលបំផុត។
ចំពោះតម្លៃខ្លួនសម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក ឬការប្រកួតការពារខ្សែក្រវាត់ពិភពលោកមិនត្រូវបានគេដឹងឡើយ។
ទោះជាយ៉ាងណា កាលពីឆ្នាំ២០១៩ ONE បានរៀបចំកម្មវិធីប្រកួតខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Kickboxing Featherweight Grand Prix ដែលមានបេក្ខភាព៨រូបជាជម្រើសឈានមុខមកពីជុំវិញពិភពលោកមានប្រាក់រង្វាន់១លានដុល្លារអាមេរិក ហើយជើងខ្លាំងអាមេនី-អ៉ីតាលីជា Giorgio Petrosyan ជាអ្នកជើងឯក ហើយទទួលបានប្រាក់រង្វាន់នេះ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
សន្តិសុខសង្គម១១ ម៉ោង ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ