កីឡា
ចាន់ រតនា អាចនឹងបង្ហាត់គុនខ្មែរនៅប្រទេសបារាំងឆាប់ៗ
អ្នកលេងគុនចម្រុះលេខ១កម្ពុជាប្រចាំស្ថាប័ន ONE Championship កីឡាករ ចាន់ រតនា បានទៅដល់ប្រទេសបារាំងប្រហែលជាពីរសប្តាហ៍កន្លងទៅហើយដើម្បីជួបប្រពន្ធជាជនជាតិបារាំង និងកូនស្រីជាទីស្រឡាញ់ទាំងពីររូប។
បន្ទាប់ពីទៅដល់ទឹកដីបារាំងភ្លាម អតីតកីឡាករគុនខ្មែររូបនេះមិនបាននៅស្ងាត់ស្ងៀមជាមួយប្រពន្ធ និងកូនទេ ប៉ុន្តែរូបគេបានចេញទៅកន្លែងធ្វើឲ្យខ្លួនឈឺចាប់ និងហត់នឿយភ្លាមៗតែម្តង។

ចាន់ រតនា បានទៅកន្លែងហ្វឹកហាត់ប្រដាល់មួយនៅមិនឆ្ងាយពីផ្ទះឪពុកម្តាយក្មេក និងប្រពន្ធកូន។ ជាពិសេសទៀតនោះ អ្នកលេងគុនចម្រុះរូបនេះបានណែនាំខ្លួនជាកីឡាករប្រដាល់គុនចម្រុះអាជីពនៅស្ថាប័នប្រដាល់ធំបំផុតក្នុងលោកគឺ ONE Championship ហើយក៏ទទួលបានស្វាគមន៍យ៉ាងកក់ក្តៅក្រុមគ្រូបង្វឹក និងកីឡាករ កីឡាការិនីដែលហ្វឹកហាត់នៅទីនោះដែលពួកកេក៏ស្គាល់ស្ថាប័នប្រដាល់មួយនេះដែរ។
«ខ្ញុំបានទៅជួបប្រពន្ធកូនរបស់ខ្ញុំនៅប្រទេសបារាំងប្រហែលជាពីរសប្តាហ៍កន្លងហើយ។ នៅទីនេះមិនឆ្ងាយពីផ្ទះឪពុកម្តាយក្មេកខ្ញុំមានក្លឹបហាត់កីឡាសាំប៊ូ និងគុនចម្រុះមួយ»។ នេះជាសំដីរបស់ ចាន់ រតនា បានរៀបរាប់ពេលរូបគេទៅដល់ប្រទេសបារាំង បន្ទាប់ពីប្រពន្ធ និងកូនបានទៅដល់ទីនោះមុនជាច្រើនខែ។
អ្នកលេងគុនចម្រុះអាយុ៣៥ឆ្នាំបានឲ្យដឹងទៀតថា ៖«ខ្ញុំបានណែនាំខ្លួន និងប្រាប់ពីស្ថាប័នប្រដាល់ ONE Championship ហើយពួកគេទទួលស្វាគមន៍ខ្ញុំឲ្យចូលហ្វឹកហាត់ណាស់»។
ការហ្វឹកហាត់នៅទីនោះ ចាន់ រតនា មិនទាន់ច្បាស់ទេថាអាចនឹងមានឱកាសចេញប្រកួតនៅតំបន់អឺរ៉ុប ឬយ៉ាងណាទេ ប៉ុន្តែក្រុមគ្រូបង្វឹកនៅទីនោះក៏ជាអ្នកផ្គូផ្គងកីឡាករ កីឡាការិនីឡើងប្រកួតនៅតាមសង្វៀនផ្សេងៗដែរ។

រតនា និយាយថា «បានចេញប្រកួតឬអត់មិនទាន់ប្រាកដទេ តែគ្រូបង្វឹកនៅក្លឹបហ្នឹង គេដឹកនាំកីឡាករទៅប្រកួតនៅសង្វៀនផ្សេងៗដែរនៅអឺរ៉ុប» ប៉ុន្តែអ្វីអាចប្រាកដប្រជា អ្នកលេងគុនខ្មែររូបនេះអាចនឹងមានការងារធ្វើនៅក្លឹបនោះសម្រាប់ឆ្នាំថ្មីខាងមុខ។
ចាន់ រតនា បញ្ជាក់ថា «នៅក្លឹបហ្នឹង អត់មានអ្នកបង្ហាត់កូនខ្មែរទេ ឬសូម្បីមួយថៃក៏អត់ដែរ។ ពេលខ្ញុំជួបពិភាក្សាជាមួយក្លឹប ខ្ញុំប្រហែលជាអាចធ្វើជាគ្រូបង្ហាត់គុនខ្មែរនៅក្លឹបនោះ។ ផែនការនេះអាចជាការងារសម្រាប់ខ្ញុំ២០២២របស់ខ្ញុំ»។

ដោយឡែកសម្រាប់ឱកាសវិលមកឡើងសង្វៀន ONE Championship ត្រូវបាន អ្នកលេងគុនខ្មែររូបនេះបញ្ជាក់ថា មិនទាន់ច្បាស់ទេ ពីព្រោះគម្រោងការស្នាក់នៅប្រទេសបារាំងយូរកម្រិតណាឬត្រូវធ្វើអ្វីខ្លះក៏មិនទាន់ប្រាកដដែរ ប៉ុន្តែរូបគេនៅតែមានមហិច្ឆតាឡើងប្រកួតនៅសង្វៀនលំបំផុតរបស់អាស៊ីមួយនេះដដែរ៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់