កីឡា
ខ្សែបម្រើជប៉ុន Hikaru Mizuno បន្តប្រកបអាជីពនៅលីគកំពូលកម្ពុជា ក្នុងឆ្នាំទី៦
កីឡាករជនជាតិជប៉ុន Hikaru Mizuno លេងក្នុងខ្សែបម្រើ បានសម្រេចបន្តអាជីពក្នុងឆ្នាំ៦ របស់ខ្លួននៅលីគកំពូលកម្ពុជា ដោយបន្ថែមកិច្ចសន្យា១ឆ្នាំទៀតជាមួយក្លិបជើងឯក ៤សម័យកាលបឹងកេតអែហ្វស៊ី ក្នុងនាមជាកីឡាករបរទេសកូតាកៅអីកីឡាករអាស៊ី ខណៈរូបគេបានមកដល់កម្ពុជាដំបូងកាលពីឆ្នាំ២០១៦។

នៅដើមសប្ដាហ៍នេះក្រុមបឹងកេត បានប្រកាសពីបេក្ខភាពកីឡាករបរទេសទី១របស់ខ្លួន គឺកីឡាករ Hikaru Mizuno ដែលក្លិបសម្រេចចុះបញ្ជីត្រៀមប្រកួតរដូវកាលឆ្នាំ២០២១ ខាងមុខក៏ដូចជាប្រកួតក្នុងវគ្គចែកពូលពានរង្វាន់លំដាប់ទី២ប្រចាំទ្វីបអាស៊ី AFC Cup 2021 ក្នុងនាមជាក្រុមជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០២០។ លីគកំពូលកម្ពុជា កំណត់ឲ្យក្រុមជាសមាជិកអាចចុះបញ្ជីកីឡាករបរទេសបាន៥នាក់ តែក្នុងនោះមាន១នាក់ជាសមាជិកប្រជាជាតិក្នុងទ្វីបអាស៊ី។
កីឡាករជប៉ុនរូបនេះ ត្រូវបានវិបសាយផ្លូវការរបស់ក្លិបស្រង់សម្តីថា «គោលដៅបន្តទៀតរបស់ខ្ញុំនៅឆ្នាំ ២០២១ គឺនៅតែជាជើងឯក តែងអ្វីដែលពិសេសនោះ គឺខ្ញុំនឹងព្យាយាមឈ្នះការប្រកួតក្នុងពានរង្វាន់ AFC CUP ព្រោះខ្ញុំបានលេង ២ដងហើយ (ឆ្នាំ ២០១៧ និង ២០១៨) ប៉ុន្តែមិនទទួលបានលទ្ធផលល្អសម្រាប់យើង អញ្ចឹងយើងនឹងព្យាយាមឱ្យបានលទ្ធផលល្អជាងនោះ»។

នៅក្នុងរដូវកាល ២០២០នេះ Mizuno Hikaru បានបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូង ចំនួន ១៤ប្រកួត ក្នុងចំណោម១៦ប្រកួត ឱ្យក្លិបបឹងកេត ហើយរកគ្រាប់បាល់បាន ១គ្រាប់ និង បញ្ជូនបាល់ទាត់មិត្តរួមក្រុមទាត់ចូលទីចំនួន ១លើក។ «ខ្ញុំពិតជារីករាយ ដែលពួកយើងបានក្លាយជាជើងឯកឆ្នាំ ២០២០នេះ ហើយពិសេសគឺ យើងមិនបរាជ័យ ខ្ញុំពិតជាមានមោទកភាពជាមួយលទ្ធផលនេះ។ ពួកយើងធ្វើការជាក្រុមបានល្អជាងឆ្នាំមុន ហើយទំនាក់ទំនង គឺល្អចំពោះគ្រប់គ្នា មិនថានៅក្នុងទីលាន និងក្រៅទីលាន»។ កីឡាករវ័យ២៩ឆ្នាំរូបនេះបន្ថែម។
កីឡាករមានស្រុកកំណើតនៅ Chiba ប្រទេសជប៉ុនរូបនេះជាយុវជនថ្នាលនៅក្រុម Meiji University ហើយនៅឆ្នាំ២០១៤ រូបគេបានចូលរួមក្រុមសមាជិកលីគទី៣ប្រទេសជប៉ុន FC Ryukyu ហើយនៅឆ្នាំ២០១៥ បានបន្តទៅចូលរួមក្រុមAlbirex Niigata Singapore នៅឆ្នាំ២០១៥ ហើយនៅឆ្នាំ២០១៦រូបគេបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាជាលើកដំបូងដោយចូលរួមជាមួយក្រុមព្រះខ័នរាជស្វាយរៀង ហើយនៅឆ្នាំ២០១៧ រូបគេបានផ្លាស់ទៅក្រុមបឹងកេត វិញម្តង។ ក្រោយពេលមកដល់បឹងកេត កីឡាករ Mizuno បានជួយក្រុមលើកពានលីគកំពូលចំនួន២លើកមកហើយគឺនៅឆ្នាំ២០១៧ និង២០២០៕
ដោយ ៖ ម៉េង ហួរ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


